តោះ មកស្គាល់តារានិករ ដែលឆ្លាតបំផុត និងឆ្លាតតិចបំផុតទាំងអស់

នៅលើលោកនេះគ្មានអ្នកណាឆ្ងាតខ្លាំង ឬល្ងង់ខ្លាំង ១០គត់ គ្រប់រឿងទេ។ តែនៅក្នុងនោះ ក្នុងចំណោមតារានិករទាំង ១២ ត្រូវបានគេចាត់ចំនាត់ថ្នាក់ផ្សេងៗគ្នា ថាមានតារានិករដែលឆ្លាតវៃបំផុត និងឆ្លាតតិចបំផុតជាងគេផងដែរ។

ដូច្នេះមកតាមដានដានតារានិករ ដែលឆ្លាតបំផុត ទៅល្ងង់បំផុត តាមចំណាត់ថ្នាក់ខាងក្រោមនេះ ៖

Stylist.co_.uk_

១. Scorpio (២៣ តុលា ដល់ ២១ វិច្ឆិកា)

Scorpios ត្រូវបានគេចាត់ទុកថាជាតារានិករដែលឆ្លាតវៃបំផុត។ ពួកគេមានភាពមុះមុត និងមានប្រាជ្ញា ហើយពួកគេមិនងាយចាញ់បោកអ្នកដទៃឡើយ។ ពួកគេ​ជា​មនុស្ស​ដែល​ពូកែលើក​ទឹក​ចិត្ត​ខ្ពស់ និង​ពូកែ​ក្នុង​ការ​យល់​ដឹង​ពី​ពិភពលោក​ លើស​ពី​នេះ ពួក​គេ​ចូលចិត្តរៀនពីចំណេះដឹងថ្មីៗមិនឈប់ឈរឡើយ។

២. Aquarius (ថ្ងៃទី 20 ខែមករា ដល់ថ្ងៃទី 18 ខែកុម្ភៈ)

Aquarius កើតមកជាមនុស្សមានបញ្ញាខ្លាំង ហើយគេអាចគ្រប់គ្រងគ្រប់យ៉ាងតាមចិត្ត។  ភាពឆ្លាតវៃរបស់ពួកគេ អាចឱ្យពួកគេជាមនុស្សដែលមានភាពលេចធ្លោជាងគេនៅក្នុងហ្វូងមនុស្ស។ ពួកគេ​មាន​ចិត្ត​ទូលាយ ​​ជួនកាលមាន​គំនិត​ល្អៗ និង​ពេលខ្លះពូកែស្តាប់ពីគំនិតរបស់អ្នកដទៃផងដែរ។

៣. Virgo (២៣ សីហា ដល់ ២២ កញ្ញា)

Virgos ចូលចិត្តរៀនពីនេះបន្តិចនោះបន្តិច ដែលធ្វើឱ្យគេជាមនុស្សពោរពេញទៅដោយចំណេះដឹងគ្រប់បែបយ៉ាង។ ហើយ​ប្រសិនបើ​ពួកគេ​មិនអាច​ស្វែងរក​ចម្លើយ​ដែល​ស័ក្តិសម​នឹង​ពួកគេ​បំផុត ពួកគេនឹងប្រឹងប្រែងស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង​។ ហើយអ្វីដែលធ្វើឱ្យពួកគេចាប់អារម្មណ៍យ៉ាងខ្លាំង គេនឹងមានសំណួរ ចម្ងល់ឥតឈប់ឈរ និងស្វែងរកហេតុផលឱ្យទាល់តែឃើញដូចគ្នា។

 

៤. Gemini (ថ្ងៃទី 21 ខែឧសភាដល់ថ្ងៃទី 20 ខែមិថុនា)

Geminis ជាមនុស្សពូកែក្នុងការប្រមូលព័ត៌មាន និងជាអ្នកដែលគិតលឿនផងដែរ។ ពួកគេ​ជាមនុស្ស​កំប្លែង​ខ្លាំង​ មានភាព​ឆ្លាតវៃ​ភាគច្រើន​ ហើយ​ពួកគេ​ក៏ជាមនុស្សមាន​គំនិត​ច្នៃប្រឌិត​ខ្លាំង​ណាស់ដែរ។ បន្ថែមពីនេះ ពួកគេក៏មានជំនាញទំនាក់ទំនងល្អ និងបង្កើតមិត្តបានយ៉ាងងាយស្រួលផងដែរ។

៥. Capricorn (ថ្ងៃទី 22 ខែធ្នូដល់ថ្ងៃទី 19 ខែមករា)

បុគ្គលិកលក្ខណៈរបស់ Capricorn គឺមានរចនាសម្ព័ន្ធ និងពូកែខាងរៀបចំយ៉ាងខ្លាំង ដូច្នេះវាគ្មានអ្វីចម្លែកទេដែលថាពួកគេមានភាពវៃឆ្លាតខ្លាំង។ ពួកគេធ្វើការសម្រេចចិត្តបានល្អ ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការកំណត់គោលដៅធំ ហើយពួកគេមិនដែលចុះចាញ់នៅពេលពួកគេកំពុងធ្វើការលើគម្រោង ឬកិច្ចការអ្វីមួយឡើយ។

៦. Pisces (ថ្ងៃទី 19 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមីនា)

Pisces មិនត្រឹមតែឆ្លាតវៃប៉ុណ្ណោះទេ ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ ហើយពួកគេតែងតែរៀនពីកំហុសរបស់ពួកគេ។ ពួកគេ​ក៏​ជា​មនុស្ស​ដែល​រីករាយ និងមានលក្ខណៈ​​ល្អ​ជាង​អ្នក​ដទៃ ដែល​នេះ​ជា​អ្វី​ដែល​ពួកគេ​គិត​ថា​ធ្វើ​ឱ្យ​ពួកគេ​ខុស​ពី​អ្នក​ដទៃ​ក្នុង​ពិភពលោក។


៧. Taurus (២១ មេសា ដល់ ២១ ឧសភា)

Taurus ជាធម្មតាពូកែគិតអ្វីតែឯង  ដូច្នេះពួកគេតែងតែបដិសេធនឹងមនុស្ស និងអ្វីដែលនៅជុំវិញខ្លួនដោយសារតែការគិតច្រើនពេករបស់ខ្លួន។ ពួកគេច្រើនតែមានការភ័ន្តច្រឡំ ខ្វះភាពជឿជាក់ ហើយពេលខ្លះមិនសូវមានទំនុកចិត្តលើខ្លួនឯងទេ បើទោះបីជាពេលខ្លះពួកគេជាមនុស្សមានសមត្ថភាព និងអាចធ្វើបានក៏ដោយ ហើយពេលខ្លះពួកគេក៏ខ្ជិលបន្តិចដែរ។ Taurus ឆ្លាតវៃដែរ តែពេលខ្លះគេចូលចិត្តមានគំនិតចាស់គំរិលនៅតែផ្ទះច្រើនជាងចេញក្រៅ ហើយពួកគេក៏ជាមនុស្សចូលចិត្តអានសៀវភៅផងដែរ ដែលធ្វើឱ្យគេជាមនុស្សឆ្លាតវៃមិនណយដែរហ្នឹង។

៨. Leo (២៣ កក្កដា ដល់ ២២ សីហា)

Leo ជាមនុស្សដែលពេលខ្លះមានចិត្តក្មេង ពេលខ្លះចាស់ទុំ ពេលខ្លះក៏ជាមនុស្សឆ្កួតដែរ។ ហើយជាធម្មតាគេក៏ជាមនុស្សដែលរៀនពីកំហុសរបស់ពួកគេ ដូច្នេះពួកគេអាចធ្វើបានល្អជាងមុនដែរ។  ពួកគេពេលខ្លះក៏មានៈណាស់ដែរ គឺមិនចូលចិត្តទទួលយកការបដិសេធដោយផ្ទាល់ទេ  ពីព្រោះពួកគេព្យាយាមយ៉ាងខ្លាំងដើម្បីបង្ហាញថាខ្លួនឯងធ្វើរឿងដែលត្រឹមត្រូវ។

Le

៩. Libra (ថ្ងៃទី 23 ខែកញ្ញាដល់ថ្ងៃទី 23 ខែតុលា)

Libras មិនមែនជាមនុស្សល្ងង់ ឬមិនឆ្លាតវៃទេ ប៉ុន្តែពួកគេគឺជាមនុស្សសម្បូរឧបាយកលបន្តិច។ ទោះបីជាពួកគេចូលចិត្តអ្វីដែលស្មើភាពគ្នា និងមានយុត្តិធម៌ក៏ដោយ តែពួកគេមិនសូវមានការវិនិច្ឆ័យនោះទេ។ ពួកគេចូលចិត្តបដិសេធគំនិតអ្នកដទៃ ហើយយល់ថាខ្លួនឯងធ្វើអ្វីក៏ត្រូវ និងពូកែមានហេតុផលថាគេពិតជាត្រឹមត្រូវ ពិសេសពេលមានមនុស្សបដិសេធគំនិតរបស់ពួកគេ គេនឹងព្យាយាមសងសឹកអ្នកទាំងនោះ ជាជាងរៀនយកបទពិសោធន៍ទាំងនោះមកកែប្រែខ្លួនឯង។

L

១០. Aries (ថ្ងៃទី 21 ខែមីនាដល់ថ្ងៃទី 19 ខែមេសា)

Aries ជាមនុស្សដែលគិតតែពីខ្លួនឯងបន្តិច ហើយមិនដែលគិតរឿងធំដុំពេកទេ មនុស្ស Aries ស្រលាញ់ខ្លួនឯងពេក ហើយអាចឆ្លាត និងល្ងង់ក្នុងពេលតែមួយ។ ពួកគេក៏ពូកែអន់ចិត្តខ្លាំងនៅពេលដែលមានអ្នកមិនសូវខ្វល់ពីគេ ហើយនិយាយតែពីអ្នកដទៃ ព្រោះតែចរិតអាត្មានិយមរបស់ពួកគេ។ មួយវិញទៀត គេជាមនុស្សដែលចូលចិត្តភាពរីករាយ មិនសូវខ្វល់ពីបញ្ហានៅនឹងមុខ ឬថ្ងៃមុខទេ ពិសេសពេលខ្លះគេបែរជាឆ្លាតខ្លាំងខុសពីការពិតទៀតផង។

Ar

១១. Sagittarius (ថ្ងៃទី 22 ខែវិច្ឆិកាដល់ថ្ងៃទី 21 ខែធ្នូ)

គំនិតរបស់មនុស្ស Sagittarius គឺសុទ្ធតែគិតអំពីខ្លួនឯង ស្រលាញ់ខ្លួនឯងខ្លាំង មានចរិតអាត្មានិយម និងមិនដែលគិតពីគ្មាននរណាម្នាក់ផ្សេងទៀតក្រៅពីខ្លួនឯងទេ។ ដូច្នេះនៅពេលដែលមានការសម្រេចចិត្តម្តងៗ ឬសូម្បីតែធ្វើរឿងអ្វីសម្រាប់ខ្លួនពួកគេ ពួកគេប្រែក្លាយទៅជាមនុស្សល្ងង់បំផុត​ ព្រោះតែការលោភលន់គិតតែពីខ្លួនឯងពេក។

S

១២. Cancer (ថ្ងៃទី 22 ខែមិថុនា ដល់ថ្ងៃទី 22 ខែកក្កដា)

Cancer ជាមនុស្សដែលមើលទៅខ្វះភាពវៃឆ្លាតនៅពេលខ្លះ ហើយត្រូវបានចាត់ទុកថាជាមនុស្សទន់ខ្សោយ និងពូកែយំជាងគេក្នុងចំណោមតារានិករដទៃ។ ពួកគេមានផ្លូវចិត្តទន់ខ្សោយ ហើយពេលខ្លះគិតខុស មិនមែនគេជាមនុស្សដែលខ្វះបញ្ញា ឬល្ងង់ពេកទេ ប៉ុន្តែមកពីគេគិតច្រើនពេក។ តែយ៉ាងណា គេជាតារានិករដែលមានជីវិតរីករាយជាងគេផងដែរ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ The Writer

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06