សត្វ ៦ប្រភេទ ជាសត្វតំណាងឱ្យលាភសំណាង បើឃើញចូលក្នុងផ្ទះ មានន័យថា ក្នុងផ្ទះនឹងមានទ្រព្យ សំណាងចូលមកដូចគ្នា

តាំងពីបុរាណកាលមក ចាស់ៗពីដើមមានជំនឿថា សត្វទាំងនេះជានិមិត្តសញ្ញានៃសំណាងល្អ។ ដូច្នេះហើយ ប្រសិនបើអ្នកប្រទះឃើញថា មានសត្វណាមួយ ក្នុងចំណោមសត្វទាំង៦ប្រភេទនេះចូលក្នុងផ្ទះ វាក៏មានន័យថា ម្ចាស់ផ្ទះ​ហៀបនឹង​ទទួលបាន​លាភ​សំណាង​ លុយធំក្នុងពេលឆាប់ៗខាងមុខនេះ។

១. សត្វឃ្មុំ

Image_2021 12 01_123702

តាម​ជំនឿ​ចាស់ៗពីដើមបានឱ្យដឹងថា សត្វ​ឃ្មុំ​ចូល​ផ្ទះ​ជា​សញ្ញា​នៃ​សំណាង​ល្អ ។ សំណាងនឹងកើនឡើង ប្រសិនបើឃ្មុំជ្រើសរើសកន្លែងធ្វើសម្បុកនៅក្នុងផ្ទះ។ លើសពីនេះ ឃ្មុំ​ហើរ​ចូល​ផ្ទះ​ជា​ប្រផ្នូល​ល្អ ទស្សន៍ទាយ​អនាគត​បើក​ចំហ ជំនួញ​រីក​ចម្រើន មាន​លុយកាក់​ហូរហៀរ​។

នៅពេលដែលឃ្មុំធ្វើសម្បុកនៅក្នុងផ្ទះ វាបង្ហាញថា បរិយាកាសរស់នៅមានភាពប្រសើរឡើង ដោយសារសត្វនេះផ្ទុកសារធាតុយ៉ាងច្រើន។ ម្យ៉ាងទៀត គេ​ក៏​និយាយ​ដែរ​ថា បើ​ឃ្មុំ​ធ្វើ​សម្បុក​ក្នុង​ផ្ទះ នោះ​គ្រួសារ​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​វា​។ ឃ្មុំ​មក​តបស្នង​ការ​អនុគ្រោះ ជា​និមិត្តរូប​នៃ​សុភមង្គល​ដ៏​ឥតខ្ចោះ ផល​ដំណាំ​សម្បូរ​សប្បាយ និង​សំណាងល្អ ។

អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ ដែលបានជួប​ប្រទះ​នឹង​បាតុភូត​នេះ​មានន័យ​ថា ការងារ​ថ្ងៃមុខ​នឹង​មាន​អំណោយផល គ្រួសារ​កក់ក្តៅ​។ ដូច្នេះ​កុំ​ដេញ ឬ​បំផ្លាញ​សម្បុក​វាឱ្យសោះ បើអ្នកដេញ ឬបំផ្លាញ វាក៏មានន័យថា អ្នកបំផ្លាញលាភសំណាងរបស់ខ្លួនឯងដូចគ្នា។

២. មេអំបៅ

Image_2021 12 01_123712

មេអំបៅ​ហើរ​ចូល​ផ្ទះ​ ជា​ប្រផ្នូល​សំណាង​ដែល​ទាយ​ថា​ ម្ចាស់ផ្ទះ​នឹង​ទទួល​ដំណឹង​ល្អ​ក្នុង​ជីវិត​ក៏​ដូច​ការងារផងដែរ។ យោងទៅតាមហោរាសាស្រ្ត និងអ្នកជំនាញហុងស៊ុយ មេអំបៅក៏តំណាងឱ្យដួងព្រលឹងដូនតា ហើយដំណើរការនៃការរីកលូតលាស់ពីដង្កូវនាងទៅជាមេអំបៅដ៏ស្រស់ស្អាត គឺដូចជាដំណើរនៃជីវិត។

ប្រសិនបើមេអំបៅបានវង្វេងចូលផ្ទះរបស់អ្នកដោយចៃដន្យ កុំភ័យស្លន់ស្លោ។ មេអំបៅ​ខ្មៅ​ត្រូវ​បាន​គេ​និយាយ​ថា ​នាំ​មក​នូវ​ដំណឹង​ល្អ​អំពី​អាជីព​និង​ការងារ។ មេអំបៅ​ពណ៌​ភ្លឺ​នាំ​ដំណឹង​ល្អ​អំពី​សេចក្ដី​ស្រឡាញ់​ និង​កូនៗ។

៣. អណ្តើក

Image_2021 12 01_122747


ថ្វីដ្បិតតែសត្វអណ្តើកចូលផ្ទះវាកម្រណាស់ ប៉ុន្តែវាជាសញ្ញាសំណាងខ្លាំងណាស់។ ទំនាយ​ថា ម្ចាស់​ហៀប​នឹង​ជួប​លាភ​សំណាងធំក្នុងជីវិត និង​ការងារ​ល្អ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សមាជិក​ក្នុង​គ្រួសារ​ក៏​មាន​សុខភាព​ល្អ មាន​សេចក្តីសុខ និង​សុភមង្គល​។

៤. ឆ្កែ

Image_2021 12 01_123718

តាំងពីបុរាណកាលមក មនុស្សមានជំនឿថា ប្រសិនបើមាននរណាម្នាក់ផ្តល់ឱ្យអ្នកនូវសត្វឆ្កែ ឬឆ្កែនៅកន្លែងណាមួយរត់ចូលទៅក្នុងផ្ទះដោយខ្លួនឯង នោះវាគឺជាប្រផ្នូលដ៏ល្អ។ សត្វឆ្កែត្រូវបានគេជឿថា នាំមកនូវសំណាងល្អ ជោគជ័យ សំណាងល្អ ស្នេហាបើកចំហ។

៥. ចាបស្រុក

Image_2021 12 01_123723

ចាបស្រុក គឺជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសុភមង្គល។ ពួកគេរស់នៅតែកន្លែងដែលផ្តល់នូវអារម្មណ៍សុវត្ថិភាពប៉ុណ្ណោះ។ ដូច្នេះហើយ សត្វ​ចាបធ្វើ​សម្បុក​ក្នុងផ្ទះ​ វាពិតជា​ល្អ​ខ្លាំង​ណាស់ ដែល​បញ្ជាក់ថា​ផ្ទះ​អ្នកមាន​ហុងស៊ុយ​ល្អ អនាគត​នឹង​ទទួលបាន​លាភ​សំណាង​ច្រើន​។

៦. សត្វហ៊ីង

Image_2021 12 01_123728

បន្ទាប់​ពី​ភ្លៀង​ធ្លាក់ វា​អាច​ថា​សត្វហ៊ីងនឹង​វង្វេង​ចូល​ផ្ទះ​អ្នក​ដោយ​ចៃដន្យ។ ប្រសិនបើអ្នកបានជួបសត្វហ៊ីងពណ៌លឿងភ្លឺជាមួយនឹងរាងកាយធំ ពេលខ្លះមានចំណុចក្រហមនៅលើខ្នងរបស់វា វាគឺជាសញ្ញាសំណាងខ្លាំងណាស់។ វាត្រូវបានគេជឿថា នឹងមានអ្នកមានបុណ្យ ឬយសសក្ដិធំខ្ពង់ខ្ពស់ នាំមកនូវដំណឹងល្អអំពីភាពរុងរឿង និងភាពសម្បូរបែបដល់អ្នក៕

* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok