ពាក់​កណ្ដាល​ខែ​សីហា ​ម្ចាស់​ឆ្នាំ ៤ ហុងស៊ុយ​ឡើង​ខ្ពស់ លុយ​ចូល​ពេញ​កាបូប

នៅ​កំឡុង​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ បើ​តាម​ក្បួន​ហោរាសាស្រ្ត​ទស្សន៍ទាយ​ឃើញ​ថា ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​មាន​ហុងស៊ុយ​ឡើង​ខ្ពស់​ល្អ ហើយ​ប្រាក់កាក់​ហូរ​ចូល​ពេញ​កាបូប ពោល​ល្អ​ច្រើន​ជាង​ឆ្នាំ​ដទៃៗ៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20220812 114108

ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ពូកែ​សង្កេត​គ្រប់​សកម្មភាព​ជុំវិញ​ខ្លួន ហើយ​ឱកាស​មិន​ងាយ​រួច​ផុត​ពី​បុគ្គល​នេះ​ទេ។ បន្ថែម​នឹង​ភាព​រួសរាយ ចេះ​ដឹង​ចាស់​ទុំ ក៏​ងាយ​នឹង​បង្កើត​មិត្ត រាប់​ញាតិ​ជុំ​ទិស។

ពេលវេលា​នៃ​សំណាង សម្រាប់​ម្ចាស់​ឆ្នាំ​ខាល ក៏​ចូល​មក​ដល់ នៅ​ពេលវេលា​ខាង​មុខ​នេះ ពោល​ចន្លោះ​ថ្ងៃ​ទី ១៥ សីហា​ត​ទៅ​មុខ នឹង​មាន​រឿង​ល្អៗ​ច្រើន​ចូល​មក​ក្នុង​ជីវិត។ មិន​ត្រឹម​តែ​សំណាង​ខ្លួន​ឯង​ទេ ទៀត​សោត​ដូច​នាំ​រឿង​ល្អ​មក​ដល់​ក្រុម​គ្រួសារ​ថែម​ទៀត ពោល​ជីវិត​ពួក​គេ​នឹង​ពោរពេញ​ទៅ​ដោយ​មាស​ប្រាក់ និង​ទ្រព្យសម្បត្តិ​ហូរហៀរ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

Ice_screenshot_20220812 114058

ងាក​មក​ម្ចាស់​ឆ្នាំ​រោង ក៏​នឹង​កើត​មាន​ទំនាក់ទំនង​ល្អ រវាង​មនុស្ស​ជុំវិញ​ខ្លួន ងាយ​ឲ្យ​ពួក​គេ​លក់​អ្វី​ក៏​ដាច់ ដាក់​អ្វី​ក៏​ត្រូវ មាន​គេ​ចាប់​អារម្មណ៍ ចាប់​ចិត្ត​មក​សហការ​ជាមួយ។ ម្ចាស់​ឆ្នាំ​នាគ នឹង​មាន​ការ​បោះ​ជំហាន​ទៅ​មុខ​ខ្ពស់​ណាស់ នៅ​ល្បាក់​ពាក់​កណ្តាល​ខែ​នេះ។


ក្រោយ​ភ្លៀង មេឃ​ចេញ​ឥន្ទធនូ​ប្រាំ​ពីរ​ពណ៌ ដូច​ជា​ជីវិត​ម្ចាស់​ឆ្នាំ​រោង​បេះ​ដាក់ ពី​មុន​កើត​មាន​បញ្ហា ឥឡូវ​ប្រែ​ក្លាយ​ជា​លាភ​សំណាង ចូល​មក​បន្ត​កន្ទុយ​គ្នា នៅ​ពេល​បន្ទាប់​ទៅ​វិញ។ ប្រាក់​រង្វាន់ លាភ​ធំ ក៏​នឹង​ចូល​មក ដោយ​មិន​ឲ្យ​តម្រុយ​ជា​មុន​ឡើយ។

អ្នក​កើត​ឆ្នាំ​មមី - សេះ

Ice_screenshot_20220812 114053

រី​ឯ​ម្ចាស់​ឆ្នាំ​មមី មិន​ថា​ជា​បុរស​ឬ​ស្រ្តី ជា​លោក​តា ឬ​លោក​យាយ ក៏​នឹង​ទទួល​បាន​ពរជ័យ​លើ​ផ្នែក​សុខភាព ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ មួយ​រយៈ​មុន ខ្សត់​ទាំង​ទ្រព្យ លាប់​ទាំង​ជំងឺ ឥឡូវ​អស់​ការ​ឈឺ អស់​ការ​លំបាក​អ្វី​ទៀត​ហើយ ចាប់​ពី​ពាក់​កណ្តាល​ខែ​សីហា​នេះ​ត​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

Ice_screenshot_20220812 114049

ចិត្ត​ល្អ តែង​មាន​គំនិត​ជួយ​អ្នក​ដទៃ ចូលចិត្ត​ចែករំលែក​អ្វី​ដែល​ខ្លួន​មាន​ទៅ​កាន់​មនុស្ស​ក្បែរ​ខ្លួន ដែល​លំបាក​ពិត​ប្រាកដ។ បើ​ទោះ​បី​មិន​ទាមទារ​ផល​តបស្នង​ត្រលប់​មក​វិញ តែ​ទេវតា​មិន​បិទ​ភ្នែក​មើល​រំលង​បាន​ឡើយ ពោល​ចាប់​ពី​ពាក់​កណ្តាល​ខែ​សីហា​ត​ទៅ​មុខ ម្ចាស់​ឆ្នាំ​ច នឹង​បាន​សមិទ្ធផល​ជា​ទី​គាប់​ចិត្ត ទោះ​ជា​អ្នក​បម្រើ​ការងារ ឬ​អ្នក​រកស៊ី​ក្តី។ ភាព​ត្រចះត្រចង់ កើត​ដូច​ហង្ស​ទិព្វ នាំ​ឲ្យ​ជីវិត​មាន​ជោគ​មាន​ជ័យ រាសី​ឡើង​ខ្ពស់ គោះ​កំណប់​ទ្រព្យ រាប់​លុយ​ល្មម​នឹង​ចុក​ដៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក