សៅរ៍-អាទិត្យ ១៣/១៤ សីហា មហា​ឆ្នាំ​ទាំង ៣ ​ត្រៀម​គោះ​កំណប់​ទ្រព្យ រាប់​លុយ​ចុក​ដៃ

តាម​ហោរាសាស្រ្ត​នៅ​ចុង​សប្តាហ៍​ខាង​មុខ ចន្លោះ​ថ្ងៃ​សៅរ៍-អាទិត្យ ពោល​ចំ​ថ្ងៃ​ទី ១៣ និង ១៤ សីហា មាន​មហា​ឆ្នាំ​ទាំង ៣ ដែល​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​បាន​គោះ​កំណប់​ទ្រព្យ ឲ្យ​បើក​ហូរ​លុយ​ល្មម​នឹង​រាប់​ចុក​ដៃ៖

អ្នកកើតឆ្នាំវក - ស្វា

1

អ្នក​ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ រហ័សរហួន ហើយ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ជោគជ័យ​នៅ​មុខ​ជំនួញ​និង​អាជីព​ផ្ទាល់​ខ្លួន។ យ៉ាង​ណា​តាម​ហោរាសាស្ត្រ​សម្រាប់ចុងសប្តាហ៍ ចំថ្ងៃទី ១៣/១៤ កញ្ញាខាងមុខ អ្នក​កើត​ឆ្នាំ​វក នឹង​ដូច​មាន​គេ​ដឹក​មុខ ជួយ​បង្វែរ​ទិស​ដៅ​ទៅ​រក​ភាព​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​មួយ នាំ​ឲ្យ​រីក​ចម្រើន​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក។

ដំបូន្មាន​ពី​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​វក ត្រូវ​តែ​មាន​ភាព​ក្លាហាន និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ទើប​អាច​សម្រេច​ការងារ​ធំ​នៅ​ពេល​ខាង​មុខ​នេះ​បាន។

អ្នកកើតឆ្នាំរកា - មាន់

2


យោង​តាម​ហោរាសាស្ត្រ​អ្នក​កើត​ឆ្នាំ​រកា គឺ​ជា​បុគ្គល​ដែល​មាន​កិត្តិនាម​ក្នុង​សង្គម មាន​មនុស្ស​ជា​ច្រើន​កោត​សរសើរ គោរព​ស្រលាញ់។ ពួក​គេ​នឹង​រីក​ទ្រព្យ​ធំ​នៅ​ពេលដ៏ខ្លី​ខាង​មុខ ហើយ​មាន​ឱកាស​ទទួល​បាន​កិច្ច​សន្យា​បង្កើត​ចំណូល​ក្រាស់ក្រែល ត្រៀម​តែ​ហោប៉ៅ​ដាក់​លុយ​ទៅ។

មិន​ត្រឹម​តែ​សំណាង​នៅ​កន្លែង​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ អ្នក​កើត​ឆ្នាំ​ជូត នៅ​ខែ​ក្រោយ​នេះ ក៏​ជោគជ័យ​លើ​រឿងរ៉ាវ​ស្នេហា​ផង​ដែរ។ សម្រាប់​អ្នក​នៅ​លីវ ក៏​នឹង​មាន​ឱកាស​ជួប​គូ​ពិត លែង​នៅ​ឯកា​ដូច​ជា​ពេល​មុន​ទៀត​ហើយ។

អ្នកកើតឆ្នាំម្សាញ់ - ពស់

Ice_screenshot_20220812 115542

ជា​មនុស្ស​ដែល​មាន​ការ​ខិតខំ ព្យាយាម និង​រុញរា​ក្នុង​ជីវិត។ យ៉ាង​ណា​ពួក​គេ​កាល​ពី​ពេល​មុន មិន​សូវ​ជា​មាន​សំណាង​នោះ​ទេ តែ​ចូល​ដល់ចុងសប្តាហ៍នេះតទៅ ជីវិត​នឹង​ផ្លាស់ប្តូរ​ទៅ​កាន់​ភាព​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់។

ហោរាសាស្ត្រ​បាន​ដំណាល​មក​ថា ជីវិត​របស់​អ្នក​កើត​ឆ្នាំម្សាញ់​នៅ​ចុងសប្តាហ៍នេះ ដូច​ថ្ងៃ​បើក​ក្រោយ​ភ្លៀង​ធ្លាក់ មាន​ន័យ​ថា​គ្រប់​យ៉ាង​ក្នុង​ជីវិត​នឹង​ប្រែ​មក​ភាព​ស្រស់ស្រាយ ឃើញ​ចំណុច​ល្អ​ប្រសើរ​ឡើង​ខ្ពស់​ជាង​ពី​មុន។ ផ្នែក​ទ្រព្យ ផ្នែក​លាភ​នឹង​រីក​ធំ តាម​រយៈ​សំណាង​ដែល​ពួក​គេ​ត្រៀម​ទទួល​បាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក