ពី​ក្មេង​កាន់​តែ​ជួប​ការ​លំបាក ចាស់​ទៅ​ម្ចាស់​ឆ្នាំ​ទាំង ៣ កាន់​តែ​មាន​លាភ​សំណាង​ខ្ពស់

បើ​ទោះ​បី​ជា​មនុស្ស​ដែល​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម គ្រា​នៅ​វ័យ​ក្មេង ជា​វ័យ​គេ​កំពុង​សប្បាយ តែ​ពួក​គេ​បែរ​ជា​ឆ្លង​កាត់​ឧបសគ្គ រឿងរ៉ាវ​លំបាក​ជា​ច្រើន តែ​នេះ​ក៏​កុំ​មាន​ការ​តូច​ចិត្ត​នឹង​វាសនា​អី ព្រោះ​តាម​ជើង​លេខ អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​ខ្ពស់​ជាង​ម្ចាស់​ឆ្នាំ​ណា​ទាំង​អស់​នៅ​ពេល​ចាស់​ទៅ៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

459f7813 ปีฉลู

ម្ចាស់​ឆ្នាំ​ឆ្លូវ រមែង​ត្រូវ​បាន​គេ​និយម​លើក​ឡើង​ត​គ្នា ថា​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ហើយ​ធ្វើ​អ្វី គឺ​ធ្វើ​អស់​ពី​សមត្ថភាព មិន​ចេះ​លាក់​ទេ ទៀត​សោត​ក៏​មាន​ទេពកោសល្យ​អំណោយ​ទាន​ពី​ធម្មជាតិ​ផង​ដែរ។

ក៏​ប៉ុន្តែ​ម្ចាស់​ឆ្នាំ​គោ ហាក់​មិន​សូវ​ពូកែ​ខាង​ទំនាក់ទំនង ជា​ហេតុ​នាំ​ឲ្យ​ពេល​ខ្លះ ពួក​គេ​បាត់បង់​ឱកាស ដ្បិត​បើ​មាន​សមត្ថភាព​ក៏​ដោយ។ ចំណុច​នេះ ជួន​ខ្លះ ពិបាក​នឹង​ធ្វើ​ឲ្យ​ថ្នាក់​លើ ឬ​អ្នក​ខ្ពស់​ជាង​ខ្លួន​មើល​ឃើញ​ពី​ការ​ខិតខំ​បន្តិច ជា​ហេតុ​នាំ​ឲ្យ​ទាមទារ​ពេលវេលា​យូរ។

តែ​យ៉ាង​ណា​ចូល​ដល់​វ័យ​រាង​ចំណាស់​បន្តិច ផុត​ស្រករ​យុវជន ពោល​ឆ្លង​លើស​ពី ២៨ ឆ្នាំ​ឡើង​ទៅ គេ​នឹង​មាន​ការ​រីក​ច្រើន​ឥត​ឈប់ឈរ។ មនុស្ស​នេះ កាន់​តែ​ចាស់ ទ្រព្យ​ចូល​កាន់​តែ​ច្រើន និង​មាន​របរ​ក្នុង​ដៃ ល្មម​ឲ្យ​អ្នក​ដទៃ​នៅ​ក្បែរ​ខ្លួន​មាន​ការ​ច្រណែន​នៅ​មិន​សុខ​ឡើយ តែ​គ្រប់​យ៉ាង​វា​កើត​ចេញ​ពី​ការ​ខិតខំ​សឹង​តែ ៧០ ភាគរយ​ មិន​ពឹង​សំណាង​ទាំង​ស្រុង​ទេ។

អ្នក​កើត​ឆ្នាំ​វក – ស្វា

F067f23ec9


ជា​មនុស្ស​ដែល​តែងតែ​មាន​ការ​ស្រមើស្រមៃ មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ជីវិត។ ក៏​ជា​បុគ្គល​មាន​ភាព​រហ័សរហួន តែ​ពេល​ខ្លះ​លទ្ធផល​ចេញ​មក​បែរ​ខុស​ពី​ការ​រំពឹង​ទុក គ្រាន់​ថា​ល្អ​ដែរ មនុស្ស​នេះ​ហ៊ាន​ទទួល​ស្គាល់​ចន្លោះ​ខ្វះខាត រួច​ហ៊ាន​កែ​តម្រូវ​មិន​មាន​ការ​ខ្មាសអៀន​នរណា​ឡើយ។

ពួក​គេ​ខិតខំ​ណាស់ តាំង​តែ​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ រហូត​ដល់​អាយុ ៣០ ក៏​មិន​ទាន់​ស្គាល់​ពាក្យ​ថា ស្រណុក​ដែរ តែ​ក៏​មិន​ចេះ​ត្អូញត្អែរ​នោះ​ដែរ។ ម្ចាស់​ឆ្នាំ​ស្វា ជោគជ័យ​ពិត​ប្រាកដ​មិនមែន​នៅ​ល្បាក់​អាយុ​ ៣០ ស្តើង​ឡើយ តែ​ចូល​ដល់ ៣០ ក្រាស់ អាច ៣៩ ឬ​ចូល​ជួរ ៤០ ទើប​អាច​ផ្ទុះ​លាភ​សំណាង​ធំ។

ល្បាក់​អាយុ​នេះ លុយ​រក​បាន​លឿន ចាយ​ក៏​មិន​អស់ ហើយ​អាច​សល់​ត​កូន​ចៅ ជា​រួម​ជីវិត​ចាប់​មាន​ស្ថិរភាព រាប់​ថា​ដល់​វេលា​សោយសុខ លែង​ខ្វល់​រឿង​ប្រាក់កាក់​អ្វី​ទាំង​អស់។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

Df

ជា​មនុស្ស​មាន​ចិត្ត​សប្បុរស ស្វាហាប់ និង​តែងតែ​ត្រៀម​ខ្លួន​ជួយ​អ្នក​ដែល​មាន​ការ​ខ្វះខាត​ជុំវិញ​ខ្លួន។ ម្ចាស់​ឆ្នាំ​ថោះ មាន​ចិត្ត​តស៊ូ មិន​ងាយ​បាក់​ទឹក​ចិត្ត ហើយ​រមែង​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​តាំង​តែ​ពី​ដើម​មក។

ដោយសារ​តែ​ការ​​អត់ធ្មត់​ខ្ពស់ ដូច្នេះ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ជោគជតា​រាសី​ឆ្ពោះ​ទៅ​ភាព​ខ្ពស់​ត្រដែត​ក៏​មិន​យូរ​ពេក​ឡើយ។ ត្រឹម​តែ​ល្បាក់​អាយុ ២៥ អី​ទៅ គឺ​មើល​ឃើញ​ភាព​ជោគជ័យ​បណ្តើរៗ តែ​ក៏​អរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង សឹង​មិន​បាន​សម្រាក​របស់​ម្ចាស់​ឆ្នាំ​ទន្សាយ តាំង​ពី​មុន​អាយុ ២០។ ប៉ុន្តែ​ចំពោះ​បុគ្គល​ខ្លះ បើ​មើល​ឃើញ​គោលដៅ​ធំ​ច្រើន​ក្នុង​ជីវិត នោះ​ក៏​អាច​ចូល​ដល់​អាយុ ៣០ ក្រាស់​ផង​ដែរ ទើប​សម្រេច​វា​បាន​ដូច​ចិត្ត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក