រុក្ខជាតិ​ទាំង ៥ ងាយ​ដាំ ងាយ​លូតលាស់ ក្នុង​និយមន័យ​ក្បួន​ហុងស៊ុយ​ក៏​ល្អ​ថែម​ទៀត

នៅ​តាម​គេហដ្ឋាន បើ​យក​ល្អ​គួរ​តែ​មាន​ដាំ​នូវ​រុក្ខជាតិ​ទាំង ១ ដូច​បង្ហាញ​ខាង​ក្រោម ព្រោះ​វា​ងាយ​ដាំ ហើយ​ក៏​ងាយ​លូតលាស់​ធំ រួច​បើ​ក្នុង​និយមន័យ​ក្បួន​ហុងស៊ុយ ជា​សញ្ញា​ល្អ ដែល​ម្ចាស់ផ្ទះ​ទាំង​ឡាយ​គួរ​តែ​មាន៖

រុក្ខជាតិ​ទី ១​

1

ដើម​ទី ១ នេះ វា​មាន​ភាព​រឹងមាំ​ល្អ ហើយ​អាច​លូត​កម្ពស់​ដល់​ទៅ ៦ ម៉ែត្រ ដោយ​ស្លឹក​របស់​វា​ធំ​ប៉ុន​ដៃ និង​មាន​សភាព​ពណ៌​បៃតង​ពេញ​មួយ​ឆ្នាំ។

ក្នុង​ក្បួន​ហុងស៊ុយ វា​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​កាក់​មាស ទ្រព្យ​សម្បត្តិ ភាព​រុងរឿង ដោយ​វា​ក៏​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​គ្រប់​បែប​សណ្ឋាន រួម​ទាំង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ផង​ដែរ។ បើ​ប្រសិន​ជា​ប្រភេទ​ដើម​តូច គេ​និយម​ដាក់​លើ​តុ បើ​ដើម​ធំ គេ​ដាក់​នៅ​ខាង​ក្រោម ហើយ​សំខាន់​អាច​មាន​ប្រសិទ្ធភាព​បណ្តេញ​មូស​ថែម​ទៀត។

រុក្ខជាតិ​ទី ២

2

ជា​ដើម​តំណាង​ឲ្យ​ប្រាក់ ស្លឹក​របស់​វា​លូត​ខ្ពស់​ទៅ​លើ​រហូត ហើយ​វា​ក៏​ត្រូវ​បាន​គេ​ជឿ​ថា អាច​នាំ​មក​នូវ​សំណាង​ល្អ ភាព​រុងរឿង និង​អាច​ដាក់​តាំង​នៅ​តាម​ផ្ទះ ឬ​កន្លែង​ធ្វើ​ការ។

រុក្ខជាតិ​ទី ៣

3


នេះ​ជា​រុក្ខជាតិ​តំណាង​ឲ្យ​សំណាង លុយកាក់ ជា​ពិសេស​ពេល​ដើម​ដុះ​ផ្កា រីក​ស្គុះស្គាយ គេ​ជឿ​ថា ជា​ប្រផ្នូល​ល្អ លុយ​ហៀប​នឹង​ចូល​មក​ដល់​ហើយ។

រុក្ខជាតិ​ទី ៤

4

វា​អាច​ទាក់ទាញ​លាភ​សំណាង ទ្រព្យសម្បត្តិ​ចូល​ដល់​ម្ចាស់ផ្ទះ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ច្រោះ​ខ្យល់ កាត់​បន្ថយ​ផ្សែង​អ័ព្ទ និង​ស្រូប​យក​សារធាតុ​ដែល​ងាយ​បង្ក​ជា​ជំងឺ​មក​ដល់​រាងកាយ។ ម្ចាស់ផ្ទះ​ក៏​អាច​ដាក់​វា​ទៅ​ក្នុង​បន្ទប់​ភ្ញៀវ ដើម្បី​ទាញ​លាភ​សំណាង​ដល់​ក្រុម​គ្រួសារ។

រុក្ខជាតិ​ទី ៥

5

ជា​កូន​ឬស្សី ដែល​ផ្ទះ​អ្នក​មាន អ្នក​ធំ គេ​រមែង​ដាំ​ខាង​ក្នុង​ផ្ទះ​ណាស់។ វា​មិន​ត្រឹម​តែ​លើក​សម្រស់​ផ្ទះ ហើយ​វា​ក៏​ងាយ​ដាំ​ និង​អាច​ដុះ​ស្រប​ទៅ​តាម​បរិយាកាស​ជា​ច្រើន រួច​ក៏​អាច​បន្សុទ្ធ​ខ្យល់ និង​ធូលី។

បើ​និយាយ​ពី​ហុងស៊ុយ រុក្ខជាតិ​នេះ បើក​ផ្លូវ​ឲ្យ​ម្ចាស់ផ្ទះ​មាន​កេរ្តិ៍ឈ្មោះ ឋានៈសក្តិយស គេ​គោរព​ជុំ​ទិស ការងារ​ក៏​អំណោយផល លុយ​កាក់​ហូរ​ចូល​ដូច​ទឹក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក