ម្ចាស់​ឆ្នាំ​ទាំង ៣ មាន​ចិត្ត​ ឆាប់​អាណិត​គេ ឥឡូវ​ដល់​ពេលអំពើល្អ តបផលបុណ្យត្រលប់មកវិញហើយ

មនុស្ស​ដែល​មាន​ចិត្ត​ធម៌ ចិត្ត​ឆាប់​អាណិត​សត្វ​លោក មិន​ចេះ​តែ​មាន​នោះ​ទេ បើ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ចិត្ត​ល្អ ម្ល៉េះ​ពិភពលោក​យើង​នេះ នឹង​ពោរពេញ​ដោយ​សុខ​សន្តិភាព​មិន​ខាន​ឡើយ។ ផល​នៃ​បុណ្យ កើត​ចេញ​កម្ម កម្ម​គឺ​ជា​អំពើ​ដែល​បាន​សាង អ្នក​សាង​ល្អ ក៏​នឹង​បាន​ផល​ល្អ​នៅ​ថ្ងៃ​ណា​មួយ បើ​ទោះ​បី​មិន​ព្យាយាម​ចង់​បាន​ផល​តប​ស្នង​ក៏​ដោយ៖

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

Ice_screenshot_20220808 121331

មនុស្ស​កើត​ឆ្នាំ​កុរ រមែង​ធ្លាប់​ជួប​ទុក្ខ​លំបាក ដូច្នេះ​ដឹង​អស់​ហើយ​នូវ​ភាព​សោកសៅ​ទាំង​ឡាយ អ៊ីចឹង​ពេល​ឃើញ​នរណា​ម្នាក់​លំបាក ឃើញ​នរណា​ម្នាក់​មិន​មាន​ក្តីសុខ គេ​ក៏​ចូលចិត្ត​ចូល​ទៅ​លើក​ទឹកចិត្ត ជួយ​ជ្រោមជ្រែង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ឆ្នាំ​កុរ មិន​ចេះ​ឈរ​មើល​មនុស្ស​លំបាក​នៅ​ចំពោះ​មុខ​ទេ បើ​ខ្លួន​មាន ១០ យ៉ាង​ហោច​ក៏​ហ៊ាន​បរិច្ចាគ​ដល់​ ៩ សម្រាប់​គេ ប្រសិន​ជា​មាន​លទ្ធភាព ឬ​ខ្លួន​ឯង​មិន​ចាំ​បាច់​ត្រូវ​ការ​វា​នោះ។ ពួក​គេ​តែង​គិត​ថា ភាព​មានបាន​ពិត គឺ​ការ​ដែល​ចេះ​ចែក​រំលែក ការ​ផ្តល់​ឲ្យ​អ្នក​ដទៃ​បាន​សុខ​ដូច​ជា​ខ្លួន​ដែរ។

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

Ice_screenshot_20220808 121328


មនុស្ស​នេះ​ស្រលាញ់​ជីវិត​សត្វ​លោក​ណាស់ សូម្បី​តែ​កូន​សត្វ​ល្អិត​តូច​មួយ ក៏​សឹង​តែ​មិន​ហ៊ាន​លើក​ដៃ​ប្រហារ​វា​ផង ស៊ូ​សុខចិត្ត​ដេញ​វា​ទៅ​ឆ្ងាយ ក៏​មិន​ចង់​ប៉ះពាល់​ជីវិត​អ្នក​ដទៃ។ ទៀត​សោត​ពួក​គេ​ច្រើន​ធ្វើ​អ្វី​ដោយ​ប្រើប្រាស់​បេះដូង ជា​ជាង​ខួរក្បាល ពោល​មិន​គិត​ផល​ចំណេញ​អ្វី​ឡើយ សំខាន់​ឲ្យ​តែ​មនុស្ស​ក្បែរ​ខ្លួន បាន​សុខ បាន​សប្បាយ​រីករាយ។

អំពើ​ល្អ​ដែល​បាន​សាង ក៏​ជា​កម្ម តបស្នង​ផល​បុណ្យ​ត្រលប់​មក​វិញ នៅ​ថ្ងៃ​ណា​មួយ ហើយ​ថ្ងៃ​នោះ​ក៏​ចូល​មក​ដល់។ ត្រលប់​ទៅ​ក្រោយ អ្នក​បាន​ធ្វើ​រឿង​ល្អ​ច្រើន​​ណាស់ ចំពោះ​សត្វ ចំពោះ​ជន​ខ្វះខាត​ប្រុស​ស្រី​ទាំង​ឡាយ ហើយ​អ្នក​តែង​ប្រាប់​ខ្លួន​ឯង មិន​ប្រាថ្នា​ចង់​បាន​អ្វី​មក​វិញ​ទេ តែ​ដើរ​ជៀស​ក៏​ជៀស​មិន​ផុត លាភ​សំណាង​រៀប​នឹង​ចូល​មក​ដល់​សម្រាប់​ម្ចាស់​ឆ្នាំ​ជូត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

Ice_screenshot_20220808 121324

បើ​ជា​មនុស្ស​ប្រុស គឺ​ជា​បុរស​ក្លាហាន បើ​ជា​នារី គឺ​ជា​នារី​មាន​ចិត្ត​ទន់ភ្លន់ តែ​ម្នាក់ៗ​ពោរពេញ​ដោយ​ភាព​សប្បុរស នៅ​ក្នុង​បេះដូង។ ពួក​គេ​ធ្វើ​គ្រប់​យ៉ាង មិន​ចង់​តែ​បាន​លុយ​មួយ​មុខ​ទេ តែ​ចង់​ឲ្យ​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​បាន​សុខ​សិរី​ផង​ដែរ។

ពួក​គេ​មិន​ងាយ​បដិសេធ​នឹង​ការ​ជួយ​នរណា​ម្នាក់​ឡើយ បើ​ដឹង​ច្បាស់​ថា អ្នក​នោះ​ពិបាក​ពិត​ប្រាកដ ទោះ​ខ្លួន​មិន​មាន​អ្វី​ច្រើន​ជា​ដុំកំភួន តែ​ក៏​ហែក​មួយ​ចំណែក​ឲ្យ​គេ​បាន​រស់​ដូច​ជា​ខ្លួន​អ៊ីចឹង​ដែរ។ អំពើ​ល្អ​ទាំង​នេះ​ហើយ ក៏​ដល់​ពេល​ផ្តល់​សេចក្តីសុខ និង​ភាព​មិន​បាន​សមរម្យ​មួយ​មក​ដល់​ជីវិត​ម្ចាស់​ឆ្នាំ​រោង នៅ​ពេល​វេលា​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក