កើត​កូន​ចំ​ថ្ងៃ​នាំ​លាភ​ទាំង ៥ មិន​ថា​កូន​ស្រី​ឬ​ប្រុស ប្រៀប​ដូច​នាំ​កំណប់​ទ្រព្យ​ជូន​ឪពុកម្ដាយ

តាម​ដំណាល គេ​ពោល​ថា ទារក​មិន​ថា​ស្រី​ឬ​ប្រុស ដែល​កើត​ចំ​ថ្ងៃ​នាំ​លាភ​ទាំង ៥ នោះ​នឹង​រមែង​មាន​សំណាង មាន​ជីវិត​ភ្លឺ​ចិញ្ចាច​តាំង​តែ​ពី​ថ្ងៃ​ចាប់​កំណើត ហើយ​ក៏​ប្រៀប​បាន​នឹង​កំណប់​ទ្រព្យ​ជូន​ឪពុកម្តាយ​ផង​ដែរ៖

ថ្ងៃ​ទី ៨ និង​ទី ១០

Lay Chong Viet 9x Nghe An Sung So Khi Sinh Con Toc Vang Nhu Tay Anh 5 1583849526 367 Width660height480

ប្រៀប​ដូច​ផ្កាយ​នាំ​សំណាង មក​ចាប់​កំណើត ដោយ​រាសី​របស់​ពួក​គេ​នឹង​មាន​ភាព​ចម្រុងចម្រើន​តាំង​តែ​ពី​ក្មេង ដល់​ចាស់ រួច​ទៅ​ថ្ងៃ​ខាង​មុខ ក៏​អាច​ជោគជ័យ​ក្នុង​អាជីព​ការងារ ការ​រកស៊ី​បាន​ដោយ​ងាយ។

ក្មេង​ប្រុស​ដែល​កើត​ចំ​ថ្ងៃ ៨ ឬ ១០ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មនុស្ស​ឆ្លាត ពូកែ​រកស៊ី និង​ចេះ​រក​លុយ។ រី​ឯ​ក្មេង​ស្រី​ដែល​កើត​ចំ​ថ្ងៃ​ទី ៨ ឬ​ទី ១០ ធំ​ឡើង​ជា​ស្រ្តី​រឹងមាំ ជាមួយ​នឹង​អាជីព​រុងរឿង ជោគជ័យ​អស្ចារ្យ។

ថ្ងៃ​ទី ១៣ និង​ទី ២១

Sinh Con Vao 5 Ngay Am Lich Nay Du La Con Trai Hay Con Gai Deu Tai Gioi Huong Cuoc Song Phu Quy 163816


ជា​លេខ​ថ្ងៃ​សំណាង ហើយ​កូន​ដែល​កើត​ក្នុង​ថ្ងៃ​នោះ ច្រើន​តែ​មាន​ទេពកោសល្យ​ពី​កំណើត ដូច​កើត​មក​លើក​សំណាង​ដល់​ឪពុកម្តាយ។ ពួក​គេ​រមែង​មាន​ចរិត​ស្លូតបូត តែ​ក៏​តែងតែ​នាំ​ភាព​រីករាយ​ចូល​ដល់​ក្រុម​គ្រួសារ។

ពេល​កូន​នេះ​កើត​មក គ្រួសារ​នឹង​កាន់​តែ​សម្បូរសប្បាយ មាន​ភាព​រុងរឿង​ខ្លាំង​ឡើង ហើយ​ពេល​ពួក​គេ​ធំធាត់​ឡើង គឺ​ងាយ​រក​បាន​ការងារ​ល្អ​ធ្វើ ចេះ​អភិវឌ្ឍ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​មិន​ឲ្យ​ឪពុកម្តាយ​ហត់​មាត់ ហត់​ចិត្ត​នោះ​ទេ។

ថ្ងៃ​ទី ២៨

Tu Vi 4

ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្ងៃ​ស្រស់បំព្រង​ផង​ដែរ សម្រាប់​ចាប់កំណើត​បុត្រាបុត្រី ក៏​ដូច​ជា​ថ្ងៃ​ដែល​ទារក​កើត​មក មាន​ការ​ការពារ​ដោយ​ផ្កាយ​សំណាង។ ពួក​គេ​ក៏​បាន​នាំ​សំណាង​ចូល​មក​ដល់​គ្រួសារ​ថ្មី ធ្វើ​ឲ្យ​ជំនួញ​ម្តាយឪពុក កាន់​តែ​រីក​ចម្រើន​ឡើង។

ពេល​នៅ​ក្មេង កូន​នេះ​ប្រហែល​ជា​មិន​សូវ​ជា​ឆ្លាត​ខ្លាំង មិន​លេចធ្លោ​ឲ្យ​គេ​កោត​សរសើរ​ខ្លាំង តែ​ពេល​ធំ​ពេញ​វ័យ នឹង​មាន​ចិត្ត​ចេះ​អត់ធ្មត់ ចេះ​ជម្នះ​ការ​លំបាក ជម្នះ​ទុក្ខ រួច​ចូល​ដល់​វ័យ​កណ្តាល ក៏​នឹង​កាន់​តែ​មាន​សុភមង្គល​ក្នុង​ជីវិត អាច​បង្កើត​ភាព​ពេញលេញ​សម្រាប់​ជីវិត​ខ្លួន​ឯង ដោយ​មិន​ពឹងផ្អែក​ទ្រព្យ​ឪពុកម្ដាយ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក