គ្រប់​ទឹក! អ្នក​កើត​ឆ្នាំ ៤ មាន​ព្រះ​ចាំជួយ ការពារ​ឆ្វេង​ស្តាំ ​​ពេញ ៥ ខែ​ចុង​ក្រោយ ២០២២

នៅរយៈពេល ៥ ខែចុងក្រោយនៃឆ្នាំ ២០២២ នេះ រាប់ចាប់ពីខែសីហា ដល់ខែធ្នូ អ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានឱកាសទទួលបានសំណាងល្អច្រើន ហើយជោគជតារាសីរបស់ពួកគេ ក៏មានការឡើងខ្ពស់ត្រដែត ខុសពីអ្នកកើតឆ្នាំដទៃ៖

១) ឆ្នាំកុរ - ជ្រូក

Ice_screenshot_20220518 150411

៥ ខែចុងក្រោយក្រោយនៃឆ្នាំ ២០២២ រាប់ចាប់ពីខែសីហា ដល់ដំណាច់ខែធ្នូ សម្រាប់អ្នកកើតឆ្នាំកុរ នឹងមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិត។ កាបូបដាក់លុយរបស់អ្នកនឹងពេញខ្លាំងជាងមុន ហើយក៏នាំទាំងសំណាងមកដល់អ្នកនិងក្រុមគ្រួសារ។

២) ឆ្នាំច - ឆ្កែ

មានផ្កាយសំណាងជាច្រើន ដែលនឹងចូលមកក្នុងជីវិតអ្នកកើតឆ្នាំចនៅរយៈពេល ៥ ខែចុងក្រោយ។ កន្លងមកអ្នកបានជួបបញ្ហាលំបាកច្រើនណាស់មកហើយ ដែលសឹងតែនាំឲ្យពេលខ្លះជីវិតប៊ិះធ្លាក់ដល់បាតក៏មាន។

យ៉ាងណាទំហំប្រាក់ចំណូលនឹងមានការកើនឡើងវិញហើយ ប្រសិនបើអ្នកក្លាហាននិងច្បាស់លាស់ទៀតនោះ អ្នកអាចជោគជ័យលើអាជីវកម្មបង្កើតទ្រព្យធំណាមួយក៏មាន។


៣) ឆ្នាំមមី - សេះ

Ice_screenshot_20220518 150403

អ្នកកើតឆ្នាំមមី ជាមនុស្សដែលរមែងក្លាហាន និងរស់នៅជាមួយក្តីសុបិន្ត ក៏ដូចជាមហិច្ឆតាខ្ពស់ក្នុងឆាកជីវិត។ ពួកគេដល់ពេលទទួលបានជោគជ័យហើយ បើនិយាយពីអាជីពការងារ នឹងទទួលបានការដំឡើងប្រាក់ខែ ហើយបើក្នុងការរកស៊ីនឹងទទួលបានអតិថិជនច្រើនជាងមុន។ ជោគវាសនាដ៏ល្អជាទីគាប់ចិត្តកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។

៤) ឆ្នាំវក - ស្វា

ទំនាយសម្រាប់អ្នកកើតឆ្នាំវក នឹងមានជីវិតលូនជាងមុន ហើយមានឱកាសទទួលបានការអភិវឌ្ឍខ្លួនច្រើននៅរយៈពេល ៥ ខែចុងក្រោយ។ ទិសដៅវិជ្ជមាននឹងកើតមានសម្រាប់អ្នក ហើយជួយឲ្យអ្នកជ្រើសរើសដើរផ្លូវត្រូវ។ ជាទូទៅសម្រាប់អ្នកកើតឆ្នាំវក គឺរមែងជាមនុស្សរហ័សនិងមានការអត់ធ្មត់ខ្ពស់ណាស់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក