ផ្កាតំណាងឲ្យសេចក្តីពិត! ជ្រើសរើសយកផ្កាមួយដើម្បីស្គាល់ពីខ្លួនឯងឲ្យកាន់តែច្បាស់

ផ្កាគឺជារុក្ខជាតិម្យ៉ាងដែលធ្វើឲ្យយើងសប្បាយរីករាយ រំជើបរំជួលនិងពោរពេញទៅដោយសេចក្តីស្រលាញ់។ បើយោងតាមចិត្តសាស្ត្រ វាថែមទាំងបង្ហាញឲ្យឃើញនូវអ្វីដែលសំខាន់នៅក្នុងជីវិតអ្នក អ្វីដែលអ្នកប្រាថ្នាចង់បាននិងអត្តចរិតពិតរបស់អ្នក៖

41

ផ្កាទី១

ប្រសិនបើអ្នករើសយកផ្កាទី១ អ្នកគឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរីករាយ និងគួរឲ្យស្រលាញ់។ អ្នកចូលចិត្តធ្វើដំណើរ និងរុករកកន្លែងថ្មីៗ ចូលចិត្តរៀនអ្វីថ្មីៗនៅលើដំណើរជីវិតរបស់អ្នក។ អ្នកគឺជាមិត្តដ៏អស្ចារ្យ និងជាទីទុកចិត្ត ហើយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកដឹងថា ពួកគេតែងតែអាចពឹងផ្អែកលើអ្នកសម្រាប់ដំបូន្មាន និងភាពកក់ក្តៅ។

ផ្កាទី២


ប្រសិនបើអ្នករើសយកផ្កាទី២ អ្នកគឺជាមនុស្សដែលប្រើអារម្មណ៍ច្រើន ពោរពេញទៅដោយសេចក្តីស្រឡាញ់ និងមានសេចក្តីសប្បុរសសម្រាប់អ្នកជុំវិញខ្លួន។ អ្នកតែងយកចិត្តទុកដាក់ចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ហើយអ្នកក៏ចូលចិត្តនៅជាមួយសត្វចិញ្ចឹមគ្រប់ប្រភេទ ព្រោះអ្នកចាត់ទុកថាវាជាផ្នែកមួយនៃគ្រួសាររបស់អ្នកផងដែរ។ មិត្តរបស់អ្នកស្រលាញ់អ្នក ព្រោះអ្នកតែងពាំនាំភាពសប្បាយរីករាយគ្រប់ទីកន្លែងដែលអ្នកទៅដល់។

ផ្កាទី៣

ប្រសិនបើអ្នករើសយកផ្កាទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់។ អ្នកស្រលាញ់គ្រប់យ៉ាងដែលអ្នកធ្វើ ហើយអ្នកតែងតែដាក់ចិត្ត​១០០%នៅក្នុងការងាររបស់អ្នក និងជីវិតគ្រួសាររបស់អ្នក។ អ្នកស្រលាញ់អ្វីមួយដោយអស់ពីចិត្ត ហើយអ្នកតែងផ្តល់កម្លាំងចិត្តដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក នៅពេលណាដែលពួកគេមានអារម្មណ៍ពិបាកចិត្ត ឬបាក់ទឹកចិត្ត។

ផ្កាទី៤

ប្រសិនបើអ្នករើសយកផ្កាទី៤ អ្នកគឺជាមនុស្សមានមន្តស្នេហ៍ ក្លាហាន និងស្មោះត្រង់។ លក្ខណៈដ៏ល្អបំផុតរបស់អ្នកគឺធ្វើឱ្យមនុស្សសើច ប៉ុន្តែអ្នកក៏មិនខ្លាចក្នុងការនិយាយដោយត្រង់ និងប្រាប់ពួកគេអំពីគំនិត និងអារម្មណ៍របស់អ្នកចំពោះមុខពួកគេដែរ។ អ្នក​ជា​បុគ្គល​រស់រវើកហើយអ្វីដែលសំខាន់បំផុត អ្នកដឹងពីរបៀបឱ្យតម្លៃវត្ថុដែលមនុស្សមួយចំនួនតែងតែមើលរំលង ហើយអ្នកមិនដែលបោះបង់ឱកាសដើម្បីកែលម្អខ្លួនឯងឡើយ៕

អំពីអ្នកសរសេររបស់យើង៖ Nuth

Tel: