ត្រូវ​ប៉ាន់​សំណាង​ធំ បណ្ដុំ​កំពូល​ឆ្នាំ ៤ រួម​ទុក្ខ រីក​លាភ ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​សែន​ព្រះ​ខែ

ថ្ងៃ​សែន​ព្រះ​ខែ នៅ​ឆ្នាំ ២០២២ ​គឺ​ចំ​ថ្ងៃ ១៥ កើត ខែ​ភទ្របទ ឬ​ចំ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ដែល​សល់​រយៈ​ពេល​ជិត ១ ខែ​ទៀត។ យ៉ាង​ណា​តាម​ក្បួន​ចិន​សែ​បាន​គន់គូរ​ឃើញ​ជោគវាសនា មហា​ឆ្នាំ​ទាំង ៤ រាប់​ពី​ពាក់​កណ្ដាល​ខែ​សីហា ត​ទៅ​ដល់​ថ្ងៃ​នោះ គឺ​ប្រៀប​ដូច​ត្រូវ​ប៉ាន់​សំណាង​ធំ ផ្តុំ​តែ​ទ្រព្យ តែ​កេរ្តិ៍ឈ្មោះ​ល្អ​ចូល​មក​ក្នុង​ជីវិត៖

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

1

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ ដូច​មាន​គេ​បំភ្លឺ​ជីវិត​ឲ្យ​ភ្លឺ​ចិញ្ចាច​ ប្រៀបដូចភ្លើងអំពូលនៅ​ចន្លោះពាក់កណ្តាលខែសីហា ដល់ថ្ងៃសែនព្រះខែ នាខែក្រោយ។ ​ពួក​គេ​អាច​ទទួល​បាន​លាភ​សំណាង​ខ្ពស់ ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​ការ​រកស៊ី​នានា។ មនុស្ស​នេះ​ក៏​នឹង​បាន​ជួប​ដៃ​គូ​សហការ​ល្អ អាច​ជួយ​ស្រោចស្រង់​អ្នក ឲ្យ​ឆ្លង​ផុត​រណ្តៅ​បញ្ហា​ទៀត​ផង។

គ្រប់​យ៉ាង​អំណោយផល​ល្អ នាំ​តែ​លាភ នាំ​តែ​សំណាង ពោល​អាច​បង្កើន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ដល់​អ្នក​កើត​ឆ្នាំ​មមែ ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន។ ទៅ​មើល​ស្ថានភាព​ស្នេហា ក៏​ចូល​ដល់​ស្ថិរភាព​ល្អ​ជាង​ពេល​មុន បើ​ជា​ជីវិត​គ្រួសារ​ក៏​នឹង​លែង​ឈ្លោះ​ប្រកែក​គ្នា បើ​ជា​ជីវិត​នៅ​លាវ ក៏​នឹង​ត្រៀម​ជួប​គូ​ពិត។

អ្នកកើតឆ្នាំមមី - សេះ

2

តាម​ហោរាសាស្រ្ត សម្រាប់​ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​មមី នៅ​ល្បាក់ថ្ងៃ ១៥ សីហា ដល់ថ្ងៃ ១០ កញ្ញា ចំថ្ងៃសែនព្រះខែ គឺ​អាច​ទទួល​បាន​លទ្ធផល​ល្អ ហួស​ពី​ការ​រំពឹង​ទុក។ តាម​ជើង​លេខ ម្ចាស់​ឆ្នាំមមី ដែល​ជួប​រឿង​មិន​ល្អ​កាល​ពី​ប៉ុន្មាន​ខែ​មុន នឹង​ទទួល​បាន​ផល​ល្អ​តបស្នង​ត្រលប់​មក​វិញ ដូច​ត្រូវ​រង្វាន់​ធំ​ធ្លាក់​ពី​លើ​មេឃ។

យ៉ាង​ណា​ពួក​គេ​ក៏​ត្រូវ​ច្បាស់លាស់​ពី​ការ​រក្សា​ទំនាក់ទំនង​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ព្រោះ​អាច​ប៉ះ​ពាក្យ​ប៉ះ​សម្តី ជាមួយ​មិត្ត​រួម​ការងារ កន្លែង​រកស៊ី​បន្តិច​បន្តួច នាំ​ឲ្យ​ខូច​អារម្មណ៍។ គ្រាន់​ថា​វា​មិន​ជា​បញ្ហា​ចោទ​អ្វី​ធំ​ឡើយ ព្រោះ​ពួក​គេ​អាច​ទទួល​បាន​លាភ​ធំ​ជាង​គ្រោះ​។


អ្នកកើតឆ្នាំច - ឆ្កែ

3

ធាតុ​ដីជា​ធាតុ​នាំ​លាភ​ដល់​អ្នក​កើត​ឆ្នាំ​ច នៅ​ចន្លោះថ្ងៃទី ១៥ សីហា ដល់ ១០ កញ្ញា ដោយ​ពួក​គេ អាច​ទទួល​បាន​លាភ​សំណាង​ធំ និង​ប្រាក់​ចំណូល​ដូច​ទឹក​បាក់​ទំនប់ ជាមួយ​ការ​បណ្តាក់​ទុន​រកស៊ី​ជាមួយ​មនុស្ស​ដែល​នឹង​មក​សហការ​ជាមួយ​អ្នក​នៅ​ពេល​ខាង​មុខ។

យ៉ាង​ណា​អ្នក​ក៏​ត្រូវ​មើល​បន្តិច​ដែរ ព្រោះ​បើ​ធ្វើ​ត្រូវ​គឺ​បាន​លុយ​ធំ តែ​បើ​ធ្វើ​ខុស​គឺ​ខាតបង់​ធំ។ តែ​តាម​ហោរាសាស្រ្ត​ឱកាស​សាង​លាភ សាង​ជ័យ​សម្រាប់​អ្នក​កើត​ឆ្នាំ​ច គឺ​មាន​ខ្ពស់ ដូច្នេះ​ហានិភ័យ​នៃ​ការ​ខាតបង់​គឺ​ទាប​ខ្លាំង​បំផុត។

អ្នកកើតឆ្នាំកុរ - ជ្រូក

4

បញ្ហា​នានា​កន្លង​មក សម្រាប់​អ្នក​កើត​ឆ្នាំកុរ នឹង​ត្រូវ​បាន​ដោះស្រាយ​រួចរាល់ ហើយផ្លាស់មកជាលាភ ជាសំណាងនៅថ្ងៃនេះ តទៅថ្ងៃដល់ថ្ងៃសែនព្រះខែ។ ផ្នែក​ខ្លះ​ក៏​អរគុណ​ចំពោះ​ការ​ខិតខំ​ និង​ភាព​ជឿជាក់​របស់​សាមី​ខ្លួន​ផ្ទាល់ ហើយ​ផ្នែក​ខ្លះ​ទៀត​ក៏​ដោយសារ​តែ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ ដល់​អ្នក​កើត​ឆ្នាំកុរ​ជា​ពិសេស៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក