ទេវតា​ទ្រព្យ​ កត់​ឈ្មោះ​ម្ចាស់​ថ្ងៃ​កំណើត​ទាំង ៦ បោះពួយឈោងបាន​ផ្កាយ​សំណាង​ធំ ​នាចុង​ឆ្នាំ ២០២២

តាម​ហោរាសាស្រ្ត​បាន​ដំណាល​មក​ថា សម្រាប់​អ្នក​កើត​ចំ​ថ្ងៃ​កំណើត​ទាំង ៦ ខាង​ក្រោម សម្រាប់​យីអ៊ុន​ចុង​ឆ្នាំ ២០២២ ពួក​គេ​នឹង​ទទួល​បាន​ផ្កាយ​សំណាង​ដ៏​ធំ​មួយ ដែល​ជា​លាភ​ចារ​ចេញ​ពី​ទេវតា​ទ្រព្យ៖ (បញ្ជាក់ និយាយ​ពី​ថ្ងៃ​កំណើត មិន​សំដៅ​ខែ​ណា​មួយ​ឡើយ)

១) អ្នក​កើត​នៅ​ថ្ងៃ​ទី ៣ និង​ទី ៩

Con Giap Kinh Doanh Goi4

មនុស្ស​ដែល​កើត​ចំ​ថ្ងៃ​ទី ៣ ឬ​ទី ៩ មិន​ថា​ខែ​ណា​ក៏​ដោយ នៅ​ឆ្នាំ​នេះ ពួក​គេ​បាន​ព្យាយាម ហត់នឿយ​ច្រើន​ហើយ។ សម្រាប់​ផល​ដែល​បម្រុង​នឹង​បាន ដ្បិត​បើ​កើត​ឡើង​កន្លង​មក​ជា​រឿយៗ តែ​វា​មិន​ទាន់​អស់​នោះ​ទេ ព្រោះ​នៅ​សល់​លាភ​ធំ​មួយ​កំពុង​រង់ចាំ​អ្នក​នៅ​ចុង​ឆ្នាំ ២០២២។

នៅ​ចុង​ឆ្នាំ​ខាង​មុខ​នេះ អ្នក​កើត​ចំ​ថ្ងៃ​ទី ៣ និង​ទី ៩ ពួក​គេ​នឹង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ធ្វើ​អ្វី​ក៏​សម្រេច​បាន​ដូច​ការ​រំពឹង​ទុក ហើយ​និយាយ​ពី​ប្រាក់​ចំណូល​នឹង​កើន​ឡើង​គុណ​ ១ ទ្វេ​ជា ២ ជា​ ៣ ក៏​មាន​ដែរ។

២) អ្នក​កើត​នៅ​ថ្ងៃ​ទី ១២ និង ១៦

Những Câu Nói Hay Về Phụ Nữ Mạnh Mẽ Nhất


មនុស្ស​ដែល​កើត​ចំ​ថ្ងៃ​ទី ១២ និង ១៦ មិន​ថា​ខែ​ណា​ មនុស្ស​នេះ​តែងតែ​ស្វែងរក​ឱកាស​ថ្មី​ក្នុង​ជីវិត​ឥត​ឈប់ ពួក​គេ​មិន​ចេះ​នៅ​មួយ​កន្លែង​នោះ​ទេ បើ​កន្លែង​នោះ​ជោគជ័យ បាន​សុខស្រួល​ហើយ​ក៏​ដោយ។ នៅ​ដើម​ឆ្នាំ ២០២២ សម្រាប់​ជីវិត​របស់​ពួក​គេ​បាន​ជួប​ប្រទះ​ឧបសគ្គ​ច្រើន ហើយ​បើ​ទោះ​ខំ​ប្រឹងប្រែង​យ៉ាង​ណា ក៏​មិន​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ដែរ។

អរគុណ​ចំពោះ​ការ​តស៊ូ មិន​បោះបង់ ជោគវាសនា​មនុស្ស​កើត​ចំ​ថ្ងៃ​កំណើត​ទាំង​ពីរ​ខាង​លើ នឹង​ទទួល​បាន​ជោគជ័យ លាភ​សំណាង​ធំ ដូច​គេ​ចារ​ទុក​ឲ្យ​ធ្លាក់​មក​ក្នុង​ជីវិត នៅ​ពេល​ខាង​មុខ​នេះ។​ បុគ្គល​នេះ​បើ​មាន​ឱកាស​ផ្សង​សំណាង ក៏​នឹង​មាន​ភាគរយ​ត្រូវ​រង្វាន់​ធំ​ជាង​អ្នក​ឯ​ទៀត បើ​និយាយ​ពី​ចំណូល និង​ប្រាក់​ចំណេញ ក៏​មាន​ការ​កើន​ឡើង​ជា​ច្រើន​ដូច​គ្នា។

៣) អ្នក​កើត​នៅ​ថ្ងៃ​ទី ២៤ និង ២៧

Trong 3 Thang Cuoi Nam 3 Con Giap May Man Phat Tai Phat Loc An Nen Lam Ra Van Trinh Phat Len Nhu Dieu Gap Gio F11 6060430

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទី ២៤ ឬ ២៧ មិន​ថា​ខែ​មករា ដល់​ខែ​ធ្នូ សុបិន​របស់​ពួក​គេ​នឹង​សម្រេច​ក្លាយ​ជា​ការ​ពិត​នៅ​ចុង​ឆ្នាំ ២០២២ តែ​មិន​ច្បាស់​ថា ក្តីសុបិន​តូច​ធំ​ណា​មួយ​ឡើយ។ ឆ្លៀត​ឱកាស​នេះ បើ​អ្នក​ចេះ​ចាប់​យក ក្តោបក្តាប់ ហើយ​ធ្វើ​ការ​ពង្រីក​បន្ថែម នោះ​ចូល​ដល់​ឆ្នាំ​ថ្មី ២០២៣ អ្នក​នឹង​កាន់​តែ​រស់​ស្រួល។

ក្នុង​ដំណើរ​ជីវិត​មនុស្ស​កើត​ចំ​ថ្ងៃ​ទាំង​ពីរ​ខាង​លើ ដ្បិត​បើ​ជួប​រឿង​លំបាក ជួប​ឧបសគ្គ​នៅ​ផ្លូវ​ខាង​មុខ​ជា​បន្តបន្ទាប់ ក៏​ពួក​គេ​មិន​ចេះ​បាក់​ទឹក​ចិត្ត​ដែរ។ ហើយ​សំណាង​មួយ​ដែល​ពួក​គេ​មាន គឺ​តែងតែ​រំលេច​វត្តមាន មនុស្ស​តាម​ជួយ​ជានិច្ច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក