រើសពែងវេទមន្តមួយ ដើម្បីដឹងថានិស្ស័យគូរបស់អ្នក ជាមនុស្សបែបណា?

មនុស្ស​ត្រូវ​តែ​ជឿ​លើ​និស្ស័យ បើ​មិនមែន​គូ គឺ​មិន​អាច​ជួប​គ្នា​ឡើយ តែ​បើ​ជា​គូ ទោះ​គេច​ប៉ុណ្ណា មុន​និង​ក្រោយ​ក៏​គង់​តែ​ជួប។ តាម​រយៈ​ពែង​វេទមន្ត​ទាំង ៤ តើ​អ្នក​ពេញចិត្ត​ពែង​ណា​មួយ​ជាង​គេ ការ​ជ្រើសរើស​របស់​អ្នក Knongsrok នឹង​បង្ហាញ​ទៅ​វិញ​ពី​ឧបនិស្ស័យ​របស់​គូ​ស្នេហ៍​អ្នក នា​ពេល​ខាង​មុខ៖

ពែង​វេទមន្ត​ទី ១

1

អ្នក​មិន​ចាំ​បាច់​ហត់នឿយ​នឹង​តាម​គេ​ពេក​ទេ បុរស ឬ​ស្រ្តី​ពេល​ខាង​មុខ​ដែល​អ្នក​ជួប​មក​ក្លាយ​ជា​គូ​ស្នេហ៍ គឺ​ជា​គូ​ពី​អតីតជាតិ ហើយ​គេ​នឹង​តាម​អ្នក​គ្រប់​កាលៈទេសៈ​ទាំង​អស់។ មាន​ន័យ​ថា ការ​សម្រេច​ចិត្ត​អ្វី ការ​ធ្វើ​អ្វី​មួយ គេ​តែងតែ​ផ្តល់​អាទិភាព​ឲ្យ​អ្នក ជា​រួម​ទៅ ៨០ ភាគរយ​គេ​យល់ស្រប ហើយ​គេ​មិន​ចចេស​រឹងរូស​ជាមួយ​អ្នក​ឡើយ ដែល​ខុស​ពី​ចរិត​របស់​គេ ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។

ពែង​វេទមន្ត​ទី ២

2

ជា​មនុស្ស​ដែល​សុញសាញ​បន្តិច ចូលចិត្ត​ហាម​នេះ ហាម​នោះ តែ​គ្រប់​យ៉ាង​ក៏​មក​ពី​ពាក្យ​តែ​មួយ​ម៉ាត់​គឺ "ស្រលាញ់"។ ជា​បុរស​ក៏​ដោយ ស្រ្តី​ក៏​ដោយ គេ​តែងតែ​បារម្ភ​ពី​អ្នក​ខ្លាំង​ជាង​អ្នក​បារម្ភ​ពី​គេ ហើយ​ក៏​ពេល​ខ្លះ នាំ​ឲ្យ​ទាស់​ពាក្យ​ទាស់​សម្តី តែ​មុន​និង​ក្រោយ​ក៏​គង់​ត្រូវ​គ្នា​វិញ ក្រោយ​យល់​ពី​ចេតនា​ល្អ​ទាំង​សង​ខាង​។


ពែង​វេទមន្ត​ទី ៣

3

ជាច​មនុស្ស​ដែល​ព្រម​រួមរស់​ជាមួយ​អ្នក នៅ​គ្រប់​ស្ថានភាព គ្រប់​ពេលវេលា​ទាំង​អស់ ហើយ​មិន​ដែល​គិត​ចង់​វៀចវេរ ឬ​ក្បត់ចិត្ត​ឡើយ បើ​ទោះ​បី​មាន​អ្នក​មក​ព្យាយាម​ចែចង់​គេ​ជា​បន្តបន្ទាប់​ក៏​ដោយ។ បុគ្គល​នេះ បើ​អ្នក​ស្មោះ​នឹង​បន្ត​នៅ​ជាមួយ​គេ​ដែរ នោះ​ជោគវាសនា​នឹង​កំណត់​ឲ្យ​ឆាប់​មាន​បាន​លឿន ដោយសារ​ជា​មនុស្ស​មាន​ការ​យល់​ចិត្ត​គ្នា​ច្បាស់ និង​តែងតែ​មាន​គំនិត​រួម​តែ​មួយ។

ពែង​វេទមន្ត​ទី ៤

4

ជា​មនុស្ស​ដែល​ចូលចិត្ត​បង្ហាញ​ភាព​ផ្អែមល្ហែម ទាំង​ការ​នៅ​ពីរ​នាក់ ឬ​នៅ​ចំពោះ​មុខ​មនុស្ស​ជុំវិញ​ខ្លួន។ ទាំង​ការ​និយាយ​ស្តី ទាំង​កាយវិការ គឺ​ពោរពេញ​ដោយ​ភាព​ស្អិតល្មួត ហើយ​ទៅ​ណា​មក​ណា ក៏​នាំ​ឲ្យ​មាន​អ្នក​ដទៃ​ច្រណែន​នឹង​ទំហំ​ស្រលាញ់​នោះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក