ចាយ​តិច ​អត់​ពិបាក​រក​ទេ! របស់ ៤ គួរ​មាន​នៅ​ក្បែរ​អាសនៈ បើ​ចង់​លើក​យីអ៊ុន​ម្ចាស់ផ្ទះ

ប្រសិន​អ្នក​ចង់​ទទួល​បាន​លាភ​សំណាង យីអ៊ុន​កាន់​តែ​ឡើង​ខ្ពស់ ជោគជ័យ​ទាំង​ការងារ ការ​រកស៊ី​ទាំង​ឡាយ អ្នក​គួរ​តែ​ចាប់​អារម្មណ៍​លើ​ការ​ដាក់​របស់ ៤ នៅ​ក្បែរ​ទីតាំង​អាសនៈ ដូច​បង្ហាញ​ខាង​ក្រោម៖ (បញ្ជាក់៖ អាច​ជ្រើសរើស ១ ក្នុង​ចំណោម​ទាំង ៤ ទៅ​អនុវត្ត)

៤) តា​កំប៉ោង

1

ខ្មែរ​យើង​គេ​និយម​ហៅ​តាកំប៉ោង ឬ​គេ​ស្គាល់​ថា​ ទេវតា​ប៊ូដាយ ដោយ​ពេល​ដាក់​នៅ​ក្បែរ​អាសនៈ នោះ​ក៏​កាន់​តែ​នាំ​លាភ នាំ​លាភ​ចូល​ដល់​ក្រុម​គ្រួសារ។ អ្នក​អាច​ជ្រើសរើស​ប្រភេទ​តាកំប៉ោង​ធ្វើ​ពី​ឈើ​ក៏​បាន ឬ​ប្រភេទ​ប៉សឺឡែន ទៅ​តាម​ចំណូល​ចិត្ត។

៣) កង្កែប​ពាំ​កាក់

2

អ្នក​អាច​ជ្រើសរើស​ប្រភេទ​កង្កែប​ពាំ​កាក់ ឬ​ត្រី​ពាំ​កាក់ ដែល​គេ​ជឿ​ថា វា​ជា​របស់​នាំ​ឲ្យ​ជីវិត​សម្បូរសប្បាយ ពេញលេញ​បរិបូរណ៍។ និមិត្ត​សញ្ញា​នៃ​កាក់ ឬ​ប្រាក់ មាន​ន័យ​ថា សត្វ​ទាំង​នោះ ពាំ​លាភ​សំណាង​ចូល​មក​ដល់​ម្ចាស់ផ្ទះ។

២) ដាក់​ទេវតា​សំណាង​ទាំង ៣ អង្គ


3

ជំនួស​ពី​ការ​ដាក់​តា​កំប៉ោង អ្នក​ក៏​អាច​ដាក់​ទេវតា​សំណាង​ទាំង ៣ អង្គ នៅ​ក្បែរ​អាសនៈ ដោយ​នេះ នាំ​នូវ​សុភមង្គល នាំ​នូវ​ទ្រព្យ និង​ចម្រុងចម្រើន​ចូល​ដល់​គ្រប់​ក្រុម​គ្រួសារ។

១) ដាក់​ខ្ទឹម​ស​មួយ​ចាន​លើ​អាសនៈ

4

ខ្ទឹម​ស​ជា​គ្រឿង​ទេស​ខាង​ក្នុង​ផ្ទះ​បាយ តែ​ក៏​វា​អាច​ការពារ​ កម្ចាត់​រាល់​ថាមពល​អាក្រក់ និង​នាំ​សំណាង​មក​ដល់​ម្ចាស់ផ្ទះ​វិញ​ផង​ដែរ។

បើ​ចង់​ឲ្យ​គ្រួសារ​សុខសាន្ត​ គ្មាន​វិញ្ញាណ​អាក្រក់​មក​បៀតបៀន លង​បន្លាច អ្នក​អាច​ដាក់​ខ្ទឹម​ស​មួយ​កំពឹស​នៅ​លើ​អាសនៈ ឬ​មួយ​ចង្កោម ដែល​មាន​លេខ​សេស ជា​លេខ​ល្អ​សម្រាប់​ក្បួន​ហុងស៊ុយ។ តែ​កុំ​ទុក​ចោល​ដល់​យូរ ស្អុយ​រលួយ អ្នក​ត្រូវ​ឧស្សាហ៍​ផ្លាស់ប្តូរ​វា​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក