ម្ចាស់​ឆ្នាំ ៣ ​គ្មាន​ចិត្ត​បៀតបៀន មិន​ប្រមាថ​អ្នក​ដទៃ ទី​បំផុត​ជួប​សុខ ប្រទះ​ជង្រុក​លាភ

​ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ មាន​ឆ្នាំ ៣ ដែល​តាំង​ពី​កំណើត​មក រមែង​មាន​ចិត្ត​មិន​ចេះ​បៀតបៀន​អ្នក​ដទៃ មិន​ចេះ​ប្រមាថ​មើល​ងាយ​មនុស្ស​ជុំវិញ​ខ្លួន ផ្ទុយ​ទៅ​វិញ រក្សា​តែ​ចំណង​ល្អ មាន​ទឹកចិត្ត​ប្រសើរ ចាំ​ជួយ​ចាំ​ជ្រោមជ្រែង​គេ​ទៅ​វិញ។ ផល​បុណ្យ​នៃ​អំពើ​ដែល​បាន​សាង ទី​បំផុត​ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំ ៣ បាន​ជួប​សុខ ប្រទះ​ជង្រុក​លាភ កើត​ទ្រព្យ កើត​សំណាង​ហូរ​ចូល​ក្នុង​ជីវិត៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20220817 134325

បើ​ទោះ​បី​ខ្លួន​ជា​មនុស្ស​ដែល​មាន​ចរិត​រឹងមាំ តែ​ជាមួយ​មនុស្ស​ដែល​លំបាក​ពិត​ប្រាកដ មនុស្ស​តូច​ទាប​ជាង​ខ្លួន គឺ​ចិត្ត​មនុស្ស​កើត​ឆ្នាំ​ខាល ឆាប់​ទន់ ឆាប់​អាណិត មាន​មនោសញ្ចេតនា​ចង់​ជួយ​គេ​ខ្លាំង​ណាស់។

ឃើញ​នរណា​ម្នាក់​លំបាក ឃើញ​នរណា​ម្នាក់​អត់ អ្នក​កើត​ឆ្នាំ​ខាល មិន​បាន​ទៅ​មើល​ងាយ មើល​ស្រាល ឬ​និយាយ​បង្អាប់​អ្វី​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​ណែនាំ​ពាក្យ​ល្អៗ ចែករំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន ព្រោះ​ចង់​ឃើញ​អ្នក​នោះ បាន​សុខ មាន​បាន​ដូច​ជា​ខ្លួន​អ៊ីចឹង​ដែរ។ ទម្លាប់​ឥរិយាបថ និង​អត្តចរិត​ដ៏​ល្អ​នេះ ក៏​នាំ​ឲ្យ​អ្នក​កើត​ឆ្នាំ​ខាល រមែង​ជួប​តែ​សេចក្តី​រីករាយ​ក្នុង​ជីវិត ហើយ​មិន​មាន​នរណា​មក​ផ្ចាញ់​បាន​ឡើយ បើ​ចង់​ចូល​ក៏​ចូល​មិន​ចុះ ព្រោះ​ដូច​មាន​វិញ្ញាណ​ល្អ​តាម​ការពារ​ឆ្វេង​ស្តាំ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

Ice_screenshot_20220817 134317


អត្តចរិត​អាច​ខុស​ពី​មនុស្ស​ទូទៅ​បន្តិច មនុស្ស​នេះ រាង​មាន​ភាព​ច្នៃប្រឌិត គិត​អ្វី​ដែល​ប្លែក​ជាង​អ្នក​ដទៃ តែ​ចិត្ត​មួយ​ដែល​មិន​ខុស​ពី​មនុស្ស​ភាគ​ច្រើន គឺ​ការ​មាន​ទឹកចិត្ត​ល្អ ចេះ​ជួយ​ចេះ​យឹតយោង​មនុស្ស​ក្បែរ​ខ្លួន។

ឃើញ​គេ​ខ្វះខាត ឃើញ​គេ​មិន​ចេះ​ត្រង់​ចំណុច​ណា គឺ​មិន​បាន​ប្រមាថ មិន​បាន​មាក់ងាយ​មើល​ស្រាល​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ណែនាំ​ឲ្យ​ដើរ​ផ្លូវ​ល្អ ផ្លូវ​ត្រូវ ចង់​ឃើញ​ម្នាក់​នោះ​រីក​ចម្រើន ដោយ​មិន​ប្រាថ្នា​ចង់​បាន​ផល​តបស្នង​អ្វី​ទាំង​អស់​ត្រលប់​មក​វិញ។ អំពើ​ល្អ​ទាំង​នេះ​ហើយ ក៏​នាំ​ឲ្យ​ជីវិត​ម្ចាស់​ឆ្នាំ​រោង ជួប​តែ​ភាព​ចម្រុងចម្រើន រុងរឿង​ត​កូន​ត​ចៅ និង​រមែង​ទទួល​បាន​ការ​កោត​សរសើរ​ត​ជំនាន់។

អ្នក​កើត​ឆ្នាំ​វក – ស្វា

Ice_screenshot_20220817 134311

រី​ឯ​ម្ចាស់​ឆ្នាំ​វក ក៏​មិន​ខុស​ពី​ឆ្នាំ​ខាង​លើ​នោះ​ដែរ ដោយ​តែងតែ​មាន​ការ​គិត​វិជ្ជមាន ពោល​ជា​មនុស្ស​សុទិដ្ឋិនិយម ឃើញ​រឿង​ល្អ​ច្រើន​ជាង​រឿង​អាក្រក់​របស់​អ្នក​ដទៃ។ មនុស្ស​នេះ មិន​ប្រមាថ ឬ​លើក​ចំណុច​អន់​នរណា​មក​និយាយ​ទេ ពោល​ព្យាយាម​លើក​ចំណុច​ល្អ មក​បង្ហាញ​ចំ​នឹង​មុខ​ច្រើន​ជាង។

ម្ចាស់​ឆ្នាំ​វក ដាក់​ខ្លួន​បន្ទាប​កាយ​ណាស់ មិន​សូវ​ចេះ​លើក​ខ្លួន​ឯង​ទេ តែ​បើ​អ្នក​ដឹង​ ទើប​ដឹង​ច្បាស់ ថា​សមត្ថភាព ឬ​ទេពកោសល្យ​បុគ្គល​នេះ​ល្អ​ដល់​កម្រិត​ណា។ របៀប​នៃ​ការ​ទំនាក់ទំនង និង​ការ​ដែល​មិន​ចេះ​ប្រមាថ​មើល​ស្រាល​នេះ​ហើយ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត ចូលចិត្ត​រាប់​អាន​ម្ចាស់​ឆ្នាំ​វក ហើយ​ក៏​បាន​នាំ​ប្រយោជន៍ នាំ​ផែនការណ៍​ល្អៗ​ មក​ចាប់​ដៃ​សហការ​ បង្កើត​ជា​ផល​រួម​គ្នា​ទៅ​ថ្ងៃ​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក