យីអ៊ុនម្ចាស់ផ្ទះអាចស្រុតចុះ បើនៅតែធ្វើរឿង ៤ នេះ សម្រាប់អ្នកមានទូទឹកកក

តាម​ក្បួន​ហុងស៊ុយ ក៏​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទូ​ទឹកកក​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ហើយ​បើ​អ្នក​អនុវត្ត​ខុស ឬ​មាន​ការ​ខុស​ឆ្គង​ត្រង់​ចំណុច​ណា​មួយ នោះ​វា​នឹង​ទាញ​ជោគជតារាសី​របស់​អ្នក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដូច​គ្នា។

ខាង​ក្រោម​យើង​បង្ហាញ​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​ទាំង ៤ យ៉ាង សម្រាប់​ម្ចាស់ផ្ទះ​ទាំង​ឡាយ​ដែល​មាន​ប្រើប្រាស់​ទូ​ទឹកកក៖

៤) កុំ​ទុក​ឲ្យ​ទូ​ទឹកកក​នៅ​ទំនេរ

20160606151641 Bai Tri Tu Lanh 1046

ជា​កន្លែង​ដែល​ស្តុក​អាហារ​សម្រាប់​គ្រួសារ​នីមួយៗ ដូច្នេះ​មិន​គួរ​ទុក​វា​ឲ្យ​ទំនេរ​ដោយ​គ្មាន​អ្វី​ទាំង​អស់​នៅ​ក្នុង​នោះ​ទេ។ បើ​អ្នក​លាង​សម្អាត​ហើយ ក៏​គួរ​តែ​យក​អ្វី​មក​ដាក់​នៅ​ក្នុង​នោះ​ខ្លះ​ដែរ ព្រោះ​វា​ជា​សញ្ញា​បង្ហាញ​នូវ​ភាព​រីករាយ​នៃ​ជីវិត​គ្រួសារ។ ផ្ទុយ​ទៅ​វិញ​បើ​ទុក​ឲ្យ​ទទេ​ស្អាត គឺ​អាច​នឹង​ធ្វើ​ឲ្យ​គ្រួសារ​មាន​ការ​ខ្វះខាត។

៣) កុំ​ដាក់​ទូ​ទឹកកក​នៅ​មាត់​ទ្វារ

នៅ​ក្នុង​ក្បួន​ហុងស៊ុយ គេ​មិន​ឲ្យ​ដាក់​ទូ​ទឹកកក​នៅ​ទីតាំង​ក្បែរ​មាត់​ទ្វារ ឬ​ពី​មុខ​មាត់​ទ្វារ​បើក​ចូល​ផ្ទះ​បាយ​នោះ​ទេ។ តាម​ក្បួន​គឺ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ទ្រព្យ​ម្ចាស់ផ្ទះ​ហូរ​ចេញ​ទៅ​ក្រៅ ហើយ​មិន​ស្ថិតស្ថេរ​អាច​ប្រឈម​ហានិភ័យ​ក្នុង​ជីវិត​ច្រើន។


២) កុំ​ដាក់​ឧបករណ៍​អេឡិចត្រូនិក ឬ​វត្ថុ​ណា​មួយ​នៅ​លើ​ទូ​ទឹកកក

Huong Dat Tu Lanh Theo Phong Thuy Hut Loc Vao Nha 1047

ដោយ​ចង់​ចំណេញ​កន្លែង មនុស្ស​ជា​ច្រើន​រមែង​ប្រើប្រាស់​ក្បាល​ទូ​ទឹកកក​នៅ​ផ្នែក​ខាង​លើ ជា​របស់​ទុក​តម្កល់​វត្ថុ​មួយ​ចំនួន។ យ៉ាង​ណា​តាម​ក្បួន​វិទ្យាសាស្ត្រ គ្រឿង​អេឡិចត្រូនិក​ដែល​មាន​នៅ​លើ​នោះ អាច​បញ្ចេញ​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស មួយ​ផ្សេង​ទៀត​ក៏​វា​នឹង​ងាយ​ធ្វើ​ឲ្យ​ទូ​ទឹកកក​ខូច ដែល​នាំ​ឲ្យ​អ្នក​ត្រូវ​ចំណាយ​លុយ​ជួសជុល​ឬ​ប្តូរ​ថ្មី​ផង​ដែរ។

១) មិន​ត្រូវ​ដាក់​ទូ​ទឹកកក ក្នុង​បន្ទប់​ទទួល​ភ្ញៀវ

នៅ​ក្នុង​ក្បួន​ហុងស៊ុយ​ទូ​ទឹកកក គឺ​ចាំ​បាច់​ត្រូវ​តែ​ដាក់​ក្នុង​ផ្ទះ​បាយ ដោយ​មិន​គួរ​ដាក់​ក្នុង​បន្ទប់​ផ្សេង​ពី​នេះ​ឡើយ ព្រោះ​វា​អាច​នាំ​សំណាង​អាក្រក់​ចូល​ផ្ទះ ហើយ​បើ​ចង់​ប្រើប្រាស់​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ អ្នក​អាច​ប្រើ​ប្រភេទ​ខ្នាត​តូច ដោយ​ដាក់​ក្នុង​ទូ​ឈើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក