១៨,១៩,២០ សីហា ឆ្នាំ ៤ ស្រាល​ខ្លួន ផុត​ទុក្ខ​ផាត់​ព្រួយ បោះពួយ​ហូរ​ប្រាក់​ចូល​ពេញ​ហោប៉ៅ

ជោគជតា​រាសី​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម នៅ​រយៈ​ពេល ៣ ​ថ្ងៃ​ខាង​មុខ រាប់​ចាប់​ពី​ថ្ងៃ​ទី ១៨,១៩ និង ២០ សីហា គឺ​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​ឆ្លង​ផុត​អស់​ទុក្ខ ផុត​អស់​ព្រួយ ស្រាល​ខ្លួន សល់​តែ​ស្នាម​ញញឹម សុភមង្គល​ពេញ​ក្រុម​គ្រួសារ៖

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

1

ជីវិត​ម្ចាស់​ឆ្នាំ​ច នៅ​កំឡុង​ពេល ៣ ​ថ្ងៃ​បន្ទាប់​នេះ មិន​ថា​តែ​អ្នក​ប្រកប​ការងារ ឬ​របរ​រកស៊ី​ជួញដូរ នឹង​ពុំ​មាន​ឧបសគ្គ​អ្វី​កើត​ឡើង​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ទទួល​បាន​ការ​កោត​សរសើរ លើក​មុខ​លើក​មាត់​ពី​ថ្នាក់​លើ ក៏​ដូច​ជា​អតិថិជន ដែល​ផ្តល់​ទាំង​ប្រាក់​ចំណូល ទាំង​កិត្តិយស​មក​អ្នក។

រឿង​នឹក​ស្មាន​មិន​ដល់​នឹង​កើត​មាន នៅ​ចន្លោះ​ពេល ៣ ថ្ងៃ​បន្ទាប់ ដោយ​សំណាង​មួយ​ក្នុង​សំណាង​ធំ​ទាំង ៥ ប្រចាំ​ខែ នឹង​រំលេច​ឡើង។ ចន្លោះ​ពេល​នេះ ជីវិត​អ្នក​គ្មាន​ការ​ធ្លាក់​ចុះ​អ្វី​ឡើយ ពោល​មាន​តែ​សញ្ញា​ឡើង​បុក​ទៅ​លើ​ជានិច្ច។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

2

ម្ចាស់​ឆ្នាំ​ឆ្លូវ នឹង​មាន​គេ​មក​ហុច​ដៃ​ជួយ ក្រោយ​មើល​ឃើញ​ពី​ការ​ជួប​បញ្ហា និង​ប្រទះ​ឧបសគ្គ​មួយ​ចំនួន​កន្លង​មក។ អ្នក​នឹង​លែង​ឯកោ​ទៀត​ហើយ ពោល​នឹង​ទទួល​បាន​អារម្មណ៍​កក់ក្តៅ ហើយ​ក៏​មាន​ទ្រព្យ​ហូរ​ចូល​យ៉ាង​គគ្រឹកគគ្រេង​ថែម​ទៀត​ផង​ដែរ។

ចូរ​ប្រើប្រាស់​ជំនាញ​ដែល​អ្នក​មាន នៅ​ចន្លោះ ៣ ថ្ងៃ​នេះ អាច​ចាប់​យក​ឱកាស​ដែល​កម្រ​នឹង​ប្រទះ នាំ​ឲ្យ​កើត​លាភ កើត​សំណាង​ទាំង​សម្រាប់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។ ប្រាក់​ក្នុង​កុង​ធនាគារ​នឹង​កើន​ច្រើន រី​ឯ​ការ​ចំណាយ​គឺ​ចេញ​តិច​បំផុត។


អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

3

មនុស្ស​នេះ មាន​ចិត្ត​បត់បែន​ទៅ​តាម​កាលៈទេសៈ ហើយ​មាន​សមត្ថភាព មាន​ទេពកោសល្យ​ពី​កំណើត​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្សម្នា​ជុំវិញ​ខ្លួន។ ឆ្លង​កាត់​ការ​ដុសខាត់​អាជីព​ជា​ច្រើន​ឆ្នាំ មក​ទល់​ឆ្នាំ ២០២២ ក៏​ទទួល​បាន​ផ្លែផ្កា​គួរសម​ហើយ​ដែរ ខណៈ​សំណាង​ធំ ក៏​កើត​មាន​នៅ​ចន្លោះ ៣ ​ថ្ងៃ​បន្ទាប់ មាន​មួយ​ថ្ងៃ ដែល​នឹង​នាំ​ឲ្យ​អ្នក​ជួប​លាភ​ធំ ល្បាក់ ១៨,១៩ ឬ ២០ សីហា។

ដោយសារ​ប្រកាន់​ខ្ជាប់​សម្ដីសំដៅ​ចាស់ទុំ ចិត្ត​គំនិត​ពោរពេញ​ដោយ​ការ​ដឹង​ខុស​ត្រូវ ក៏​នាំ​ឲ្យ​ម្ចាស់​ឆ្នាំ​កុរ ទទួល​បាន​ឱកាស​ចាប់​ដៃ​សហការ​រវាង​ដៃ​គូ​រកស៊ី ឬ​ដៃ​គូ​ការងារ អាច​នាំ​ប្រយោជន៍​ពិត​ប្រាកដ​សម្រាប់​អ្នក។ ដូច​យើង​បញ្ជាក់​ពី​ខាង​លើ លាភ​ធំ​បម្រុង​នឹង​កើត គឺ​លាភ​ជួប​មនុស្ស​នាំ​ប្រយោជន៍​ពិត​មក​កាន់​ជីវិត​អ្នក។

អ្នក​កើត​ឆ្នាំ​មមី - សេះ

4

វាសនា​ម្ចាស់​ឆ្នាំ​មមី មុន​នេះ​ប៉ុន្មាន​សប្តាហ៍​ជួប​តែ​ការ​ស្រុត​ចុះ ដាក់​អ្វី​ក៏​មិន​ត្រូវ ដាក់​អ្វី​ក៏​មិន​ចំណេញ​បាន​ផល​មក​វិញ តែ​ពេល​ខ្លី​ខាង​មុខ រាប់​ពី​បី​ថ្ងៃ ឬ​ផុត​ថ្ងៃ​ទី ២០ សីហា​ត​ទៅ ជោគវាសនា​អ្នក​នឹង​ផ្លាស់​ដូច​គេ​បត់ ១៨០ ដឺក្រេ។

អ្នក​នឹង​ប្រមូល​ផល​បាន​យ៉ាង​ច្រើន​សន្ធឹក ពោល​សំណាង​អណ្តែត​ឡើង ដូច​ខ្លែង​ត្រូវ​ខ្យល់ បន្សល់​តែ​ទ្រព្យ តែ​កេរ្តិ៍ឈ្មោះ​ត្រលប់​មក​វិញ ក្រោយ​ឆ្លង​កាត់​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ។ ចូរ​ព្យាយាម​ឆ្លៀត​រក្សា​ឱកាស​នេះ​ឲ្យ​បាន​ល្អ ហើយ​ក្ដោបក្ដាប់​វា​ជា​ទុន​ទុក​ពេល​ទៅ​មុខ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក