តើវាសនាតោឈ្មោលអភិជនមួយក្បាល នឹងទៅជាយ៉ាងណា បន្ទាប់ពីដកហូតពីម្ចាស់ ឱ្យទៅរៀនរស់នៅដោយខ្លួនឯង?

ប៉ុន្មានថ្ងៃមកនេះ មានការផ្ទុះកក្រើកក្នុងបណ្ដាញសង្គមហ្វេសប៊ុគ ដោយសារតែមានរូបភាពមួយសន្លឹក ដែលថតដោយត្រូន បានថតជាប់ផ្ទះវីឡាមួយខ្នងនៅម្ដុំផ្លូវ៣០៦ ដែលបានចិញ្ចឹមសត្វតោឈ្មោមួយក្បាល អស់រយៈពេលជាង១ឆ្នាំមកហើយ។

ភ្លាមៗនោះដែរ អាជ្ញាធរចម្រុះបានចុះធ្វេីការដកហូតយកសត្វតោឈ្មោលរស់មួយក្បាល ពីជនជាតិចិនជាម្ចាស់ ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយ លោក គាំ​ សីហា​ នាយខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ​ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។

60d92d6bb172f_1624845660_medium

ក្រោយពីការចុះធ្វើការដកហូតសត្វតោឈ្មោលមួយក្បាលនោះរួចមក ត្រូវបានមហាជនមានការព្រួយបារម្ភជាជនពេក ចំពោះជីវភាពរស់នៅរបស់សត្វតោមួយក្បាលនោះ ដែលធ្លាប់តែរស់នៅក្នុងជីវិតស្ដុកស្ដម្ភ ទទួលបានការថ្នាក់ថ្នម មើលថែ និងផ្ដល់ចំណីហូរហៀរពីម្ចាស់ តែពេលត្រូវបញ្ជូនចេញទៅបែបនេះ តើវានឹងត្រូវរស់នៅ និងទទួលបានការមើលថែ និងផ្ដល់ចំណីបានគ្រប់គ្រាន់ដែរឬយ៉ាងណា?

60d92d6ca1b54_1624845660_medium

យ៉ាងណាមិញ ក្រសួងបរិស្ថានបានឱ្យដឹងថា ច្បាប់ស្តីពីព្រៃឈើមាត្រា ៤៩ ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា ៥៨ ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិនិង គ្រាប់រុក្ខជាតិត្រូវស្នើសុំច្បាប់អនុញ្ញាត។ ក្រសួងបរិស្ថាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សានិងអភិរក្សសត្វព្រៃ និងកុំព្យាយាមចាប់សត្វកម្រៗមកចិញ្ចឹម នៅតាមផ្ទះដែលជាសកម្មភាពខុសច្បាប់ គួរទុកសត្វទាំងនោះឱ្យនៅរស់នៅក្នុងព្រៃធម្មជាតិដើម្បីបង្កើនការបន្តពូជ បង្កើនចំនួនប្រភេទសត្វកម្រៗ ៕

60d92d6ad7f72_1624845660_medium

60d94adb1cdc3_1624853160_medium

60d92d6daa3c1_1624845660_medium

Screen Shot 2021 06 29 At 9.12.41 AM